ប្រទេសយេម៉ែន៖ យ៉ាងហោចណាស់ទាហាន ៣នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសនៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីបើកការវាយប្រហារនៅខេត្តដេល ភាគខាងត្បូងប្រទេសយេម៉ែន នេះបើយោងតាមយោធារដ្ឋាភិបាលប្រាប់អ្នកសារព័ត៌មាន។
ក្រុមឧទ្ទាមហ៊ូធីដែលគ្រប់គ្រងខេត្តមួយចំនួននៅភាគខាងជើងបានបើកការវាយប្រហារដោយកាំភ្លើងធំ និងគ្រាប់រ៉ូកែតកាលពីព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ទៅលើទីតាំងយោធាក្នុងតំបន់ហ្កាឡាក់ស្រុកឃ្វាថាបានៅភាគពាយ័ព្យនៃស្រុកដេល នេះបើតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ។
ប្រភពបន្ថែមថា អ្នកស្លាប់រួមមានមេបញ្ជាការយោធាម្នាក់គឺលោកវរសេនីយ៍ទោ ខូឡូណល ម៉ូហាមេដ អាលហាម៉ីឌី។
ក្រុមឧទ្ទាមហ៊ូធីពុំទាន់ធ្វើសេចក្តីអត្ថាធិប្បាយណាមួយនៅឡើយទេ។
កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ជម្លោះមួយផ្សេងទៀតរវាងក្រុមទាហាន និងក្រុមសកម្មប្រយុទ្ធហ៊ូធី នៅក្នុងខេត្តឡាហ បណ្តាលឱ្យទាហាន ២នាក់ស្លាប់ និង៥នាក់ផ្សេងទៀត រងរបួស នេះបើយោងតាមប្រភពពីរដ្ឋាភិបាល។
ហេតុការណ៍ប៉ះទង្គិចគ្នាបានកើតឡើងបន្ទាប់ពីកម្លាំងជួរមុខមានភាពស្ងប់ស្ងាត់បានមួយរយៈចាប់តាំងពីខែមេសា ឆ្នាំ២០២២ នៅពេលដែលអង្គការសហប្រជាជាតិបានប្រកាសបទឈប់បាញ់ដែលមានរយៈពេលប្រាំមួយខែ។
សូមរំលឹកផងដែរថា ប្រទេសយេម៉ែនបានជាប់គាំងក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤មក នៅពេលដែលក្រុមឧទ្ទាមហ៊ូធីដណ្តើមខេត្តមួយចំនួននៅភាគខាងជើងមកគ្រប់គ្រង និងបង្ខំរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអន្តរជាតិចេញពីរាជធានីសាណា៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤