ក្រុមសកម្មប្រយុទ្ធ ៣នាក់ស្លាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖    ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម (IS) ៣​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ភាគ​ខាងជើងក្រុង​កឺកុក​​ ​ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃអាទិត្យ ទី១៥ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​បើ​តាម​សម្តី​ប៉ូលិស។

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បានឡោមព័ន្ធ​ក្រុមសកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​ដែល​ពាក់​ខ្សែរ​ក្រវ៉ាត់​បំផ្ទុះ​នៅ​លើ​ម៉ូតូ​នៅសង្កាត់មួយក្នុង​​ក្រុង​កឺកុក ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២៥០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាដាដ នេះបើយោងតាមប៉ូលិសក្រុងកឺកុក លោក សាឡាម អាលអូបាយឌី ប្រាប់អ្នកសារព័ត៌មាន។

​លោក​ អាល អូបាយឌី និយាយថាកងកម្លាំង​សន្តិសុខ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ ២នាក់ ហើយ​បាន​សម្លាប់​ពួកគេ។ លោកបន្ថែមថា បន្ទាប់​មក​ទៀត​កម្លាំង​សន្តិសុខ​បាន​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​ទី​៣​ ដែល​​ពាក់​ខ្សែរ​ក្រវ៉ាត់​បំផ្ទុះ​នៅ​ក្រុង​ដដែល​។

គួរ​រំលឹក​ផងដែរ​ថា ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មាន​ភាព​ប្រសើរ​ជាង​មុន ចាប់តាំង​ពី​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ក្នុង​ឆ្នាំ​២០១៧។ ទោះបីជាយ៉ាងណា​ក៏ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដែល​នៅ​សេសសល់​សំងំ​លាក់​ខ្លួន​នៅ​តាម​ទីក្រុង តំបន់​វាល​ខ្សាច់ និង​តំបន់​ខ្ពង់រាប​ផ្សេង​ទៀត ហើយ​បាន​វាយឆ្មក់​ជា​ញឹកញាប់​មក​លើ​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

 

LEAVE A REPLY

Please enter your comment!
Please enter your name here