ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់តួគីសម្លាប់សមាជិកក្រុមឃឺដម្នាក់ និងរបួស២នាក់

0

ប្រទេស​អ៊ីរ៉ាក់​៖ វាយ​ប្រហារ​តាមអាកាសដោយយន្តហោះ​គ្មាន​មនុស្ស​បើករបស់​តួនៅ​ថ្ងៃចន្ទ ទី១៦ ខែ​កញ្ញា ឆ្នាំ២០២៤ ​បាន​សម្លាប់​សមាជិកម្នាក់របស់គណបក្សពលករឃឺដ (PKK) និងបង្ករបសួស្នាមដល់មនុស្ស​២នាក់​ផ្សេងទៀត​នៅភាគខាងជើង​ខេត្តនីនីវ៉េ ប្រទេសអ៊ីរ៉ាក់​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់សេវាកម្មប្រឆាំងភេរវកម្ម (CTS) នៃតំបន់ឃឺដពាក់កណ្តាលស្វយ័ត។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា ការ​វាយប្រហារ​តាម​អាកាស​កើត​ឡើង​នៅ​ម៉ោង ៩​:៤នាទី​ម៉ោងក្នុងតំបន់​ ​ពេល​ដែល​យន្តហោះគ្មានមនុស្សបើករបស់​​តួគីបានវាយប្រហារលើ​ក្រុម​សកម្មប្រយុទ្ធ​ឃឺដដែលប្រមូលផ្តុំ​​នៅ​ជំរំ​ជនភៀសខ្លួន​​ម៉ាកមួរ ភាគអាគ្នេយ៍ទីក្រុងម៉ូសូល។

កងកម្លាំងតួកគី​​តែងធ្វើ​ប្រតិបត្តិការ​​ឆ្លង​ដែន​​ជា​ប្រចាំដោយកំណត់គោលដៅ​លើក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដ​នៅភាគខាងជើងអ៊ីរ៉ាក់ ហើយផ្តោតជាពិសេសលើភ្នំឃ្វានឌីល ដែលជាមូលដ្ឋានដ៏រឹងមាំរបស់ក្រុមនេះ។

គួរបញ្ជាក់ផងដែរថា គណបក្សពលករឃឺដដែលបានចុះក្នុងបញ្ចីអង្គការភេរវករដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បាន​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​តួ​ក​គី​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ៕

ប្រភព​ Xinhua ចុះផ្សាយថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here