ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់អះអាងថាបានវាយប្រហារលើទីតាំងយោធាអ៊ីស្រាអែល

0

ប្រទេសអ៊ីរ៉ាក់៖ ក្រុម​​​ចលនា​ត​ស៊ូ​អ៊ីស្លាម​ក្នុង​​ប្រទេស​​អ៊ីរ៉ាក់ គឺក្រុម​សកម្មប្រយុទ្ធ​ស្ហីអ៊ីតបាន​​អះអាង​​ទទួល​​ខុសត្រូវ​​ចំពោះ​​ការ​វាយប្រហារ​​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​​ទៅ​​លើ​​ទីតាំង​​យោធា​​អ៊ីស្រាអែល​​នៅក្នុង​តំបន់​ហ៊្សកដានីវ៉ាលី​នៅព្រឹក​​ថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមសកម្មប្រយុទ្ធ​ស្ហីអ៊ីតបាន​និយាយ​នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍​ថា ការ​វាយប្រហារ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​សហការពី​​ពលរដ្ឋ​​នៅ​ក្នុង​តំបន់ហ្កាហ្សាស្ទ្រីប​ ហើយ​ពួក​គេ​បាន​ប្តេជ្ញាថា នឹង​បន្ត​​វាយប្រហារ​​លើ​បន្ទាយជាច្រើន​​កន្លែង​​ទៀតរបស់​​សត្រូវ។

តំបន់ហ៊្សកដានីវ៉ាលី ​លាត​សន្ធឹង​នៅតាមបណ្តាយ​ទន្លេហ៊្សកដានី ដែលទន្លេនេះគឺជារបងខណ្ឌព្រំដែន​ភាគខាងលិចរបស់ប្រទេស​ហ៊្សកដានី​ មួយផ្នែកជាប់ជាមួយ​​អ៊ីស្រាអែល និងមួយផ្នែកទៀតជាប់ជាមួយតំបន់វ៉េសបេង។ ជ្រលងនេះគឺ​ជាព្រំដែន​តែមួយគត់​របស់តំបន់វ៉េសបេងដែលមិននៅ​ជាប់គ្នាផ្ទាល់ជាមួយ​ប្រទេស​អ៊ីស្រាអែលទេ។​ ប៉ុន្តែដោយសារហ៊្សកដានីវ៉ាលីមាន​សារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះសន្តិសុខរបស់អីស្រាអែល​ ទើបតំបន់នេះស្ថិតក្រោមការ​យាមល្បាត​យ៉ាងយកចិត្តទុកដាក់បំផុតពីកងទ័ពអ៊ីស្រាអែល។

គួររំលឹកផងដែរថា ចាប់តាំងពីមានជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុម​ចលនាតស៊ូអ៊ីស្លាមក្នុង​ប្រទេស​អ៊ីរ៉ាក់បានវាយប្រហារទៅលើកងកម្លាំងអ៊ីស្រាអែល និងអាមេរិកជាច្រើនគោលដៅក្នុងតំបន់ដើម្បីគាំទ្រដល់ប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here