IOF សម្លាប់ជនស៊ីវិល ៤១៤៣១នាក់ និងបង្ករបួស៩៥៨១៨នាក់ចាប់តាំងពីចាប់ផ្តើមអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា

0

រដ្ឋប៉ាឡេស្ទីន៖ ចំនួនអ្នកស្លាប់ដោយសារអំពើប្រល័យពូជសាសន៍អំឡុងពេលកាន់កាប់របស់អ៊ីស្រាអែលរយៈពេលជាង១១ខែនៅតំបន់ហ្កាហ្សាស្ទ្រីបមកដល់ពេលនេះសរុបមានចំនួន៤១៤៣១នាក់​  និង​របួស​ ៩៥៨១៨នាក់ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​។

​ក្រសួង​បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ថា កងកម្លាំងត្រួតត្រារបស់​អ៊ីស្រាអែលហៅកាត់ថា (IOF) ​នៅ​តែបន្ត​​រារាំង​រថយន្ត​សង្គ្រោះ​បន្ទាន់​និង​ក្រុម​ការងារការពារ​ជនស៊ីវិលចូលទៅ​សង្គ្រោះ​ជន​រងគ្រោះរាប់សិបនាក់​​ដែលជាប់​នៅ​ក្រោមគំនរបាក់បែក និងរាយប៉ាយតាមដងផ្លូវ។

មន្ត្រី​​ក្រសួង​បាន​គូសបញ្ញាក់​ថា IOF បានប្រព្រឹត្តសកម្ម​ភាព​សម្លាប់​រង្គាលចំនួន​៣លើកទៅលើ​គ្រួសារ​ជនជាតិ​ប៉ាឡេស្ទីន​នៅក្នុង​តំបន់​ហ្កាហ្សាស្ទ្រីបក្នុង​រយៈពេល​២៤ម៉ោងដែល​​បានសម្លាប់ជនស៊ីវិល ៤០នាក់ និងបង្ករបួសស្នាម​ដល់​ ៥៨នាក់​ផ្សេងទៀត​។

IOF នៅ​តែបន្តប្រព្រឹត្តឧក្រិដ្ឋកម្ម​ រហូត​ដល់​​ថ្ងៃ​ទី​៣៥២នៃអំពើ​​ប្រល័យ​ពូជសាសន៍ទៅលើជនជាតិប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សាស្ទ្រីប ដែល​បង្កើតឲ្យមាន​មហន្តរាយ​មនុស្សធម៌​តាមមិនធ្លាប់មានពីមុនមក តាមរយៈ​ការ​វាយប្រហារ​តាម​អាកាស ការទម្លាក់​គ្រាប់​បែក និងការបាញ់​កាំភ្លើងធំ​ពីគ្រប់ទិសទី​មាន​ទាំង​លើ​ដី​ តាមអាកាស និងលើសមុទ្រ ក៏ដូចជាការសម្លាប់រង្គាល និងកាកាត់ផ្តាច់គ្រប់មធ្យោបាយដើម្បីដឹកជញ្ជូនផ្គត់ផ្គង់ អាហារ ទឹក ថ្នាំ និងប្រេងឥន្ធនៈនានា ទៅជួយដល់​ជនស៊ីវិល ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខ្វះការយកចិត្តទុកដាក់​ និងគ្មានបញ្ជាពីតុលាការយុត្តិធម៌អន្តរជាតិដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ជាបន្ទាន់នេះ៕

ប្រភព QNA ចុះផ្សាយថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here