អ៊ីស្រាអែលទម្លាក់គ្រាប់បែកសម្លាប់មនុស្ស ៨នាក់នៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប

0

រដ្ឋប៉ាឡេស្ទីន៖ យ៉ាងហោចណាស់​​ជនជាតិ​​​ប៉ាឡេស្ទីន​ ៨នាក់​​ស្លាប់​​ក្នុង​​ការ​​វាយប្រហារតាមអាកាស​​របស់​​អ៊ីស្រាអែល​​​ទៅ​លើ​​​អគារ​​លំនៅដ្ឋាន​​មួយ​កន្លែង​​នៅ​ក្នុង​​ជំរំ​​ជន​​ភៀស​ខ្លួន​ អាល ណឺ​សៀរ៉ាត​ នៅ​កណ្តាល​តំបន់​ហ្កាហ្សាស្ទ្រីប​ នេះ​បើ​តាម​ប្រភព​ប៉ាឡេស្ទីន​ប្រាប់​អ្នក​សារព័ត៌មាន​​នៅ​ថ្ងៃ​អង្គារ​ ទី​២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

តាមប្រភព​​​ និង​​សាក្សី​​នៅ​​កន្លែង​​កើតហេតុ​ប្រាប់​​អ្នក​យកព័ត៌មាន​​ថា យន្តហោះចម្បាំង​​​អ៊ីស្រាអែល​​​​វាយប្រហារសំដៅទៅ​​លើ​ផ្ទះ​មួយ​កន្លែង​​ដែល​មាន​ទីតាំង​នៅ​ក្បែរ​តំបន់​អាលី ឃ្លឹប នៅ​ក្នុង​ជំរំ។ ​ បុគ្គលិក​មន្ទីពេទ្យ​​​បាន​​បញ្ជាក់​​​ឱ្យ​​​ដឹង​ថា ការ​​វាយ​ឆ្មក់​​របស់​​អ៊ីស្រាអែល​បាន​​សម្លាប់​​មនុស្ស ៨នាក់​ និង​មនុស្ស​​ជា​ច្រើន​​នាក់​​ផ្សេងទៀតដែល​​រងរបួស​​ត្រូវ​បាន​​បញ្ជូន​​ទៅ​​ពេទ្យ​​ អាល អាវដា ក្នុង​ជំរំ​។​​ ​

យោធា​អ៊ីស្រាអែល​មិនទាន់​ធ្វើសេចក្តី​អត្ថាធិប្បាយ​ជុំវិញ​ហេតុការណ៍​នេះ​នៅ​ឡើយ​ទេ។

ការវាយប្រហារនេះ​គឺជា​ផ្នែកមួយ​នៃការវាយលុក​ទ្រង់ទ្រាយធំ​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុមហាម៉ាស​ក្នុង​តំបន់ហ្កាហ្សា​ដើម្បី​សងសឹក​ចំពោះ​ការវាយប្រហារ​របស់ក្រុមហាម៉ាស​ដែល​បាន​រំលោភ​លើ​ព្រំដែន​ភាគខាងត្បូង​ប្រទេសអ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២៣ បង្ករ​ឲ្យ​មាន​មនុស្ស​ប្រមាណ​ជា ១.២០០នាក់ស្លាប់ និងមិនតិចជាង ២៥០នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង។

ក្នុង​​រយៈ​ពេល​​ ២៤ម៉ោង​​កន្លង​​ទៅ​​នេះ​​ យោធា​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស ១២នាក់​ និង​បង្ក​របួស​ស្នាម​ដល់​មនុស្ស​ ៤៣នាក់​ ដែលនាំឲ្យ​ចំនួន​មនុស្ស​ស្លាប់​កើនឡើង​ដល់ ៤១​.៤៦៧​នាក់ និង​បង្ករបួស​ស្នាម​ដល់​មនុស្ស ៩៥.៩២១នាក់​​ចាប់តាំង​ពី​មាន​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន នេះ​​បើ​តាម​​សម្តី​​បុគ្គលិកសុខាភិបាល​ដែល​មានមូលដ្ឋាន​នៅ​តំបន់​ហ្កាហ្សា​និយាយ​​​ក្នុង​​សេចក្តី​ថ្លែង​​ការណ៍​​នៅ​​ថ្ងៃ​​អង្គារ​ ទី២៤ ខែ​កញ្ញា ឆ្នាំ​២០២៤៕

ប្រភព​ព័ត៌មាន​ Xinhua ចុះ​ផ្សាយ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ ឆ្នាំ​២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here