បុរសម្នាក់ជាប់ពន្ធធនាគារពីបទផុសនិងចែករំលែកមាតិការភេរវកម្មនៅលើអនឡាញ

0

បុរសម្នាក់អាយុ​ ២១ឆ្នាំ ត្រូវ​បានតុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​​បង្ហោះ​ និង​​ចែករំលែកមាតិកា​ភេរវកម្ម​នៅលើអនឡាញ ដែលនេះ​គឺជា​លទ្ធផល​នៃ​ការ​ស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព​​របស់​ប៉ូលិសក្រុងប្រឆាំងភេរវកម្ម។ ​

ការ​ស៊ើប​អង្កេត​​មួយដឹកនាំ​ដោយ​​បញ្ជាការដ្ឋាន​​ប្រឆាំងភេរវកម្មក្រុង​ លាតត្រដាងអំពីសកម្មភាព​របស់​ អាយ៉ុប ​ណាសៀរ ​អាយុ ២១ឆ្នាំ កើត​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០០៣​ រស់នៅ​ភាគ​និរតី​​ទីក្រុង​ឡុងដ៍​បាន​​បង្ហោះ​សម្ភារៈ​​ភេរវកម្ម​​លើ​គណនី និងថ្នាលប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមផ្សេងៗគ្នា​​ក្នុង​អំឡុង​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣។

ណាសៀរ ​ត្រូវ​បាន​កាត់ទោស​នៅតុលាកា ឃីងស្តុន ក្រោន នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ៩ខែ។

មេបញ្ជាការស្តីទីនៃបញ្ជាការដ្ឋានកម្លាំងប្រឆាំងភេរវកម្មក្រុង លោក ហ្ការ៉េត រ៉ីស បាននិយាយថា យើងដឹងពីផលប៉ះពាល់នៃការរីករាលដាលនៃសម្ភារៈភេរវកម្មនៅលើអនឡាញ អាចមានឥទ្ធិពលលើបុគ្គលដែលងាយរងគ្រោះដែលពួកគេអាចប្រឈមនឹងហានិភ័យនៃការអូសទាញឱ្យចូលក្នុងសកម្មភាពភេរវកម្ម។ ការងារដែលចូលក្នុងការសើបអង្កេតនេះបង្ហាញថាតើយើងយកចិត្តទុកដាក់កម្រឹតណាលើរាល់សកម្មភាពភេរវកម្មលើប្រព័ន្ធអនឡាញ ហើយយើងនឹងបន្តស្វែងរកបុគ្គលណាដែលចែកចាយសម្ភារៈទាំងនេះលើប្រព័ន្ធអនឡាញ។​

នៅ​ពេល​ដែល​មន្ត្រីបាន​ដឹង​ថា ​ណាសៀរ​ បានចែក​ចាយ​សម្ភារៈដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើភេរវកម្មនៅ​លើប្រព័ន្ធអនឡាញ ​ក៏ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន ណាសៀរ ហើយរឹបអូសយក​ឧបករណ៍​អេឡិច​ត្រូនិច​​​ក្នុង​​ខែតុលា ឆ្នាំ២០២៣ ក្នុងផ្ទះ​របស់​គាត់​នៅ​ភាគនិរតីនៃទីក្រុងឡុងដ៍។ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ឧបករណ៍របស់​ ​ណាសៀរ និងបានរកឃើញថា ណាសៀរ​ មិនត្រឹមតែ​ចែកចាយសម្ភារៈដើម្បីជួយ​ផ្សព្វផ្សាយដល់ក្រុមភេរវករដែស្ហ (Daesh) នោះទេ គាត់ថែមទាំង​មាន​ឯកសារ​ជាច្រើនដែលទំនងជាមានប្រយោជន៍ដល់អ្នកដែលប្រព្រឹត្តឬរៀបចំអំពើភេរវកម្មផងដែរ។

ជាពិសេស អ្នកស៊ើបអង្កេតបានរកឃើញថាគាត់មានឯកសារផ្សេងទៀតដែលណែនាំអំពីរបៀបផលិតថ្នាំពុល ឬសារធាតុពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ក៏ដូចជាឯកសារ ផ្សេងៗទៀត​ ដែល​​បង្ហាញអំពី​របៀប​អនុវត្ត និង​ផ្តល់ដំបុន្មានជាក់ស្តែងដល់អ្នកដែល​ចាប់​អារម្ម​ណ៍ក្នុងការ​រៀប​ចំ​ និង​ចេញធ្វើសកម្មភាពវាយប្រហារ​​ភេរវកម្ម។

​​ណា​សៀរ​ ត្រូវ​បានគេ​កាត់​ទោស​​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានសម្រេច​ចោទ​ប្រកាន់​ ៥បទល្មើល “​ការ​បោះពុម្ពផ្សាយ​អត្ថបទ​ភេរវកម្ម​” ដែល​ផ្ទុយទៅនឹងផ្នែកទី២នៃច្បាប់ភេរវកម្ម (TACT) ឆ្នាំ២០០៦ ​ពាក់​ព័ន្ធ​នឹងវីដេអូដែលគាត់​បានចែករំលែក។ ​ណាសៀរ​ ក៏​ត្រូវបានចោទប្រកាន់​​​ចំនួន៥បទល្មើស​ផ្សេងទៀត “កាន់​ឯកសារ ឬកំណត់ត្រាបម្រើ​ឱ្យ​គោល​បំណង​ភេរវកម្ម” ​ដែលផ្ទុយទៅនឹងមាត្រាទី៥៨នៃច្បាប់ភេរវកម្មឆ្នាំ២០០០ ​​ពាក់​ព័ន្ធ​ទៅ​នឹង​ឯកសារ ​និង​ឯកសារឌីជីថល​ផ្សេងៗ​ដែល​រកឃើញមាន​​នៅ​លើ​ឧបករណ៍​របស់គាត់។

ណាសៀរ បានសារភាព​ទទួលកំហុសចំពោះការ​ចោទ​ប្រកាន់​​ចំនួន៨បទល្មើស ក្នុងចំណោមបទល្មើសចំនួន​​១០ និង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ បទល្មើស​២អំពីការ​បោះពុម្ពផ្សាយ​អត្ថបទ​ភេរវកម្មនឹង​បញ្ជូលទៅ​​ក្នុងពាក្យបណ្តឹង៕

ប្រភព [email protected] ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here