មេដឹកនាំជាន់ខ្ពស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់ស្លាប់នៅក្បែរទីក្រុងបាដាដ

0

ប្រទេស​អ៊ីរ៉ាក់៖ មេដឹកនាំជាន់ខ្ពស់​​​នៃក្រុម​សកម្ម​ប្រយុទ្ធ​​ជ្រុល​និយម​​រដ្ឋ​អ៊ីស្លាម​ (IS) ម្នាក់ត្រូវ​​បាន​សម្លាប់​​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុងប្រតិបត្តិការ​នៅ​​ខេត្ត​បាប៊ីល ភាគខាងត្បូង​នៃ​ទីក្រុង​បាដាដ នេះ​​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​​កងទ័ព​ប៉ារ៉ា​ហាស់ស្ហាប៊ី។នៅក្នុងសេចក្តីថ្លែងការណ៍​​បន្ថែម​​ថា យោង​តាម​​របាយការណ៍​​ចារកម្ម​​បាន​​ឱ្យ​​ដឹង​​ថា  ទាហាន​ប៉ារ៉ា​ដែល​​គេ​​ស្គាល់​ថា​​ជា​​កម្លាំង​​ប្រមូល​​ផ្តុំ​​ដ៏​​ល្បី​ល្បាញ​​បានធ្វើប្រតិបត្តិកា​​នៅ​​ក្នុង​​តំបន់​ជឺហ្វ​អាល​​ណឺស​ភាគ​ខាង​ត្បូង​​ក្រុង​​បាដាដ សម្លាប់​ក្រុម​សកម្ម​ប្រយុទ្ធ​​ម្នាក់​​ដែល​គេ​ជឿ​ថា​ជា​មេ​ដឹក​នាំ​​របស់​​ក្រុម​​សកម្ម​ប្រយុទ្ធ​​នៅ​​ខេត្តភាគ​ខាង​ត្បូង​​ប្រទេស​​អ៊ីរ៉ាក់​។

មន្ត្រី​ប៉ូលិស​​ខេត្ត​​ប៉ាប៊ីល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា មេ​ដឹក​នាំជាន់ខ្ពស់​​​ក្រុម​សកម្ម​ប្រយុទ្ធដែលជាអ្នកទទួល​បន្ទុក​​ក្នុង​​ការ​វាយប្រហារ​​ជា​ច្រើន​លើក​ប្រឆាំង​នឹង​កម្លាំងសន្តិសុខ និង​ជន​ស៊ីវិល​។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់សំងំលាក់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត និងបានវាយឆ្មក់ជាញឹកញាប់មកលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រភព​ Xinhua ចុះ​ផ្សាយ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ២០២៤

 

LEAVE A REPLY

Please enter your comment!
Please enter your name here