កម្លាំងការពារដែនអាកាសស៊ីរីឆ្លើយតបនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

ប្រទេសស៊ីរី៖ ទូរទស្សន៍​រដ្ឋស៊ីរី​បាន​រាយការណ៍​ថា កម្លាំង​ការពារ​ដែន​អាកាស​ស៊ីរី​ឆ្លើយ​តប​វិញ​ទៅ​នឹង​​ការ​វាយប្រហារ​តាមអាកាសរបស់​អ៊ីស្រាអែលមក​លើ​ទី​តាំង​យោធា​ជាច្រើនកន្លែង​នៅ​ខេត្តហូម នៅពេល​យប់​ថ្ងៃ​អាទិត្យនេះ​។

ទោះបីជាសេចក្តីរាយការណ៍​នៅមិនទាន់ផ្តល់ព័ត៌មានលម្អិត ប៉ុន្តែសាក្សី​​ឃើញផ្ទាល់ភ្នែកបាន​ប្រាប់​​អ្នកយក​ព័ត៌មាន​ថា ​ការ​វាយប្រហារ​ទាំងនោះ​​សំដៅ​​លើ​​តំបន់​​មួយ​ចំនួន​នៅ​ភាគ​ខាងកើត​​ទី​​ក្រុង​ហូម ​និង​ភាគ​​ខាងត្បូង​នៃប្រទេស។

មីស៊ីល​មួយ​គ្រាប់​ក្នុងចំណោមមីស៊ីលជាច្រើនគ្រាប់​​ធ្លាក់​នៅក្បែរទីក្រុងហូមលើ​​ផ្លូវសាឡាមីយ៉េ ​ បណ្តាល​ឱ្យ​​ផ្ទុះ​យ៉ាងខ្លាំង។

គួរ​បញ្ជាក់​ផងដែរ​ថា ការ​វាយប្រហារនេះ​កើតឡើង​​បន្ទាប់ពី​​​​​ការ​វាយ​ប្រហារតាមអាកាសមួយ​ផ្សេងទៀត​របស់​អ៊ីស្រាអែល​នៅ​ពេល​ព្រឹកថ្ងៃដដែល​ទៅ​លើ​តំបន់​ឧស្សាហកម្ម ហាស់យ៉ា ក្នុងទីក្រុងហូម៕

ប្រភព​ Xinhua ចុះផ្សាយ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here