មនុស្ស៣៦នាក់ស្លាប់ និង១៥០នាក់របួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

ប្រទេសលីបង់៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាស​លើ​ទីតាំង​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​លីបង់នៅ​ក្នុង​រយៈ​ពេល​២៤ម៉ោង​ចុង​ក្រោយនេះបាន​សម្លាប់​មនុស្ស​ ៣៦នាក់​ និងចំនួនអ្នករងរបួសមានរហូតដល់ ១៥០នាក់​ ​ នេះ​បើតាម​ក្រសួងសុខភិបាលរាយការណ៍នៅយប់ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ នេះ។

ក្នុង​សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា មនុស្ស ៦នាក់​ត្រូវបាន​សម្លាប់ និង​មនុស្ស ៨នាក់​ផ្សេងទៀត​រងរបួសក្នុង​តំបន់ បេការ ចំណែកឯនៅខេត្ត​ ណាបាទីហ មាន​មនុស្ស ៣០នាក់​ស្លាប់ និង១២១នាក់​របួស​។

ក្រសួងបានបន្ថែមថា មនុស្ស ២០នាក់​រងរបួស​ក្នុង​តំបន់​មោណលីបង់​ ចំណែកឯមនុស្ស​ម្នាប់​រងរបួសក្នុង​ស្រុក បាលបេក ហឺមេល។

ចំនួន​អ្នកស្លាប់​ក្នុង​ប្រទេសលីបង់​ចាប់​តាំង​ពីការចាប់ផ្តើម​ការ​វាយប្រហាររបស់អ៊ីស្រាអែលមានលើសពី ២.១០០នាក់ និង​​មនុស្សមិន​តិច​ជាង​ ១០.០០០នាក់​រងរបួស​ នេះ​បើតាម​ប្រភព​អាជ្ញាធរ​លីបង់៕​

ប្រភព Xinhua ចុះផ្សាយថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here