ប្រទេសប៉ាគីស្ថាន៖ មន្ត្រីយោធាម្នាក់បាននិយាយកាលពីថ្ងៃពុធ ទី០៩ ខែតុលា ថា ក្រុមភេរវករ ២នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការមួយដែលផ្អែកលើព័ត៌មានសម្ងាត់ក្នុងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខធ្វើប្រតិបត្តិការនៅតំបន់មឺអាលី ក្នុងស្រុកណ័ស វ៉ារ៉ីស្ថាន។
ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា ក្នុងអំឡុងពេលប្រតិបត្តិការ ការបាញ់គ្នាទៅវិញទៅមកបានកើតឡើងរវាងកងទ័ព និងក្រុមភេរវករ ដែលបណ្តាលឱ្យក្រុមភេរវករ ២នាក់ស្លាប់។ ក្រុមភេរវករដែលស្លាប់ទាំងនោះធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់។
ខ្លឹមសារបន្ថែមបង្ហាញថា អាវុធនិងគ្រឿងផ្ទុះជាច្រើនត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការ។ ប្រតិបត្តិបោសសម្អាតមួយត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតក្នុងតំបន់។
មន្ត្រីយោធាបាននិយាយថា កម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មចេញពីប្រទេសអាស៊ីខាងត្បូង៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤