ទីក្រុងតេហេរ៉ង់៖ កងទ័ពស៊ីយ៉ូនីស បរាជ័យក្នុងប្រតិបត្តិការជើងគោករបស់ខ្លួនប្រឆាំងនឹងប្រទេសលីបង់ ដោយមិនអាចគ្រប់គ្រងបានតំបន់ជាប់ព្រំដែនណាមួយ នេះបើយោងតាមទូរទស្សន៍អាល់ ម៉ាយ៉ាឌីន របស់ប្រទេសលីបង់។
ចាប់តាំងពីពាក់កណ្តាលអធ្រាត្រ ទូរទស្សន៍អាល់ ម៉ាយ៉ាឌីន បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមអ្នកតស៊ូអ៊ីស្លាមលីបង់អាចទប់ស្កាត់ការវាយលុកចូលរបស់កងទ័ពស៊ីយ៉ូនីស ដូចដែលពួកគេព្យាយាមដណ្តើមតំបន់ចំនួនបីនៅលើដីប្រទេសលីបង់។
មានការលើកឡើងថា កងទ័ពស៊ីយ៉ូនីស បានដកថយពីតំបន់កាហ្វ្រ គីលា និងអូឌៃសេហ ហើយកំពុងព្យាយាមបើកការវាយលុកថ្មីនៅតំបន់ឡាបូណេ។
របាយការណ៍បានសង្កត់ធ្ងន់ថា ប្រាំបួនថ្ងៃបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការជើងគោករបស់កងទ័ពស៊ីយ៉ូនីសប្រឆាំងនឹងប្រទេសលីបង់ របបមួយនេះមិនអាចគ្រប់គ្រងតំបន់ជាប់ព្រំដែនណាមួយបានឡើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហេបូឡា បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានទប់ស្កាត់កងទ័ពស៊ីយ៉ូនីស មិនឱ្យចូលទៅក្នុងតំបន់ម៉ីសអែល ចាប៉ាល់ និងឡាបូណេ។
តាមរបាយការណ៍បានបញ្ជាក់ថា កងកម្លាំងហេបូឡា បានប្រើប្រាស់មីស៊ីល និងកាំភ្លើងធំក្នុងការប្រយុទ្ធជាមួយកងទ័ពស៊ីយ៉ូនីស៕
ប្រភព៖ IRNA News Agency ចុះផ្សាយថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤