ប្រទេសអ៊ីរ៉ាក់៖ ក្រសួងប្រឆាំងភេរវកម្ម (CTS) ចេញសេចក្តីថ្លែងការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់តួកគីសម្លាប់សមាជិកគណបក្សពលករឃឺដ (PKK) ៤នាក់ ក្នុងតំបន់ឃឺដពាក់កណ្តាលស្វយ័តនៅថ្ងៃព្រហស្បតិ៍នេះ។
យន្តហោះគ្មានមនុស្សបើកវាយប្រហារលើរថយន្ត២គ្រឿងរបស់សមាជិកគណបក្សពលករ ឃឺដ (PKK) នៅក្បែរតំបន់ប្រជុំជន អាមេឌី ក្នុងខេត្តដូក នៅល្ងាចថ្ងៃព្រហស្បតិ៍ នេះបើតាម សេចក្តីថ្លែងការណ៍។
កងកម្លាំងតួកគីតែងធ្វើប្រតិបត្តិការឆ្លងដែនជាប្រចាំដោយកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធរបស់គណបក្សពលករឃឺដនៅភាគខាងជើងអ៊ីរ៉ាក់ ហើយផ្តោតជាពិសេសលើភ្នំឃ្វានឌីល ដែលជាមូលដ្ឋានដ៏រឹងមាំរបស់ក្រុមនេះ។
គួររំលឹកផងដែរថា គណបក្សពលករឃឺដដែលត្រូវបានកំណត់ថាជាអង្គការភេរវករដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានបះបោរប្រឆាំងរដ្ឋាភិបាលតួកគីអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤