ក្រុមប្រឹក្សាសន្តិសុខថ្កោលទោសចំពោះការវាយប្រហារភេរវកម្មនៅប្រទេសប៉ាគីស្ថាន

0

បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ដោយប្រធានក្រុមប្រឹក្សាអ្នកស្រី ផាស្កាល ប៊ែរ៉ីស្វីល(ស្វ៊ីស)៖

សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារភេរវកម្មដ៏សាហាវ និងកំសាកបំផុតនៅជិតអាកាសយានដ្ឋានអន្តរជាតិ ជីណា ក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យបុរសជនជាតិចិន ២នាក់ស្លាប់ និងជនជាតិប៉ាគីស្ថានម្នាក់ និងបង្ករបួសស្នាមដល់ជនជាតិចិននិងជនជាតិប៉ាគីស្ថានមួយចំនួនផ្សេងទៀត។ ក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន ប៉ាឡុច លីបឺរ៉េស្ហិន (BLA) បានអះអាងថា ការវាយប្រហារនេះធ្វើឡើងដោយក្រុមម៉ាជីដប្រីហ្កេត។

សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានសម្តែងក្តីអាណិតអាសូរ និងចូលរួមរំលែកទុកទៅដល់គ្រួសារជនរងគ្រោះ និងទៅដល់រាជរដ្ឋាភិបាលនៃប្រទេសចិន និងប៉ាគីស្ថាន ហើយពួកគេជូនពរដល់ជនរងគ្រោះឱ្យបានឆាប់ជាសះស្បើយឡើងវិញ។

សមាជិកនៃក្រុមប្រឹក្សាបានគូរបញ្ជាក់អំពីតម្រូវការក្នុងការឃុំខ្លួនក្រុមជនល្មើស ក្រុមអ្នករៀបចំ ក្រុមហិរញ្ញវត្ថុ និងក្រុមអ្នកឧបត្ថម្ភដល់ក្រុមភេរវកម្មដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះឱ្យពួកគេទទួលខុសត្រូវ និងនាំខ្លួនពួកគេមកដើម្បីទាមទាររកយុទ្ធត្តិធម៌។ សមាជិកនៃក្រុមប្រឹក្សាបានជម្រុញឲ្យរដ្ឋទាំងអស់ អនុលោមតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខដែលពាក់ព័ន្ធ ដើម្បីចូលរួមសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាលចិន និងរដ្ឋាភិបាលប៉ាគីស្ថាន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងរឿងនេះ។

មាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខបានរំលឹកឡើងវិញថា រាល់សកម្មភាពនៃភេរវកម្មទាំងអស់គឺជា

ឧក្រិដ្ឋកម្ម និងដែលមិនអាចកាត់សេចក្តីបាន មិនថាដោយសារការជំរុញទឹកចិត្តរបស់ពួកគេ ធ្វើនៅកន្លែងណា ធ្វើនៅពេល ឬអ្នកណាជាអ្នកប្រព្រឹត្ត។ ពួកគេបានអះអាងជាថ្មីអំពីភាពចាំបាច់នៃរដ្ឋទាំងអស់ក្នុងការចូលរួមប្រឆាំងគ្រប់មធ្យោបាយទាំងអស់អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងកាតព្វកិច្ចផ្សេងទៀតក្រោមច្បាប់អន្តរជាតិមានដូចជា ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់ជនភៀសខ្លួនអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិដែលបង្កឡើងដោយសកម្មភាពរបស់ក្រុមភេរវករ៕

ប្រភព un ចុះផ្សាយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here