កម្លាំងសន្តិសុខ ១០នាក់ស្លាប់នៅក្នុងការវាយប្រហារ ”ភេរវកម្ម” នៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់

0

ប្រទេសអ៊ីរ៉ង់៖ កងកម្លាំងអនុវត្តច្បាប់១០នាក់​ត្រូវបានសម្លាប់​​នៅ​ថ្ងៃសៅរ៍ ទី២៥ ខែតុលា ក្នុងការវាយប្រហារភេរវកម្មនៅខេត្តស៊ីស្ថាននិងខេត្តប៉ាឡូជីស្ថានភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ នេះបើតាមប៉ូលិសអ៊ីរ៉ាក់។

​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់កម្លាំងអ៊ីរ៉ង់ មេបញ្ជាការប៉ូលិសអ៊ីរ៉ង់បាននិយាយថា កម្លាំងទាំងអស់ក្នុងនោះមានទាហាន និងប៉ូលិស ត្រូវ        ”ឧក្រិដ្ឋជនភេរវកម្ម” ពួនស្ទាក់វាយឆ្មក់​តាម​ផ្លូវ​ក្នុងពេលដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ត្រលប់មកស្ថានីយ៍​វិញ​ពី​បេសកកម្ម​​ផ្តល់សេវា​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ថាហ្វាន។

ក្រោយពេលកើតហេតុ កម្លាំងមួយក្រុម​មួយ​មាន​ស្នងការនគរបាល និង​​មន្ត្រីក្រសួងមហាផ្ទៃត្រូវបានយកសាកសួរដើម្បីស៊ើបអង្កេតលើករណីការវាយប្រហារនេះ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

សូមបញ្ជាក់ផងដែរថាខេត្តនៅតាមបណ្តោយ​ព្រំដែនរវាង​ប្រទេសប៉ាគីស្ថាន និងអាហ្វហ្កាស្ថាន ដែលមានដូចជា​ខេត្តស៊ីស្ថាន និងខេត្តប៉ាឡូជីស្ថាន មានគេដឹងឮថាមានការវាយប្រហារភេរវកម្ម​ជាច្រើនលើក​ច្រើនសារទាំងទៅ​លើ​ជនស៊ីវិល និងកងកម្លាំងសន្តិសុខ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំកន្លងមកនេះ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here