ជនជាតិប៉ាឡេស្ទីន ៩នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

រដ្ឋប៉ាឡេស្ទីន៖ ជនជាតិប៉ាឡេស្ទីន៩នាក់​ក្នុង​នោះ​មាន​អ្នកសារព័ត៌មាន​៣នាក់​ត្រូវបាន​សម្លាប់​នៅ​ថ្ងៃអាទិត្យនេះក្នុងការវាយប្រហារតាមអាកាសដែលមានគោលដៅលើសាលារៀនមួយកន្លែង​ដែលជាជម្រករបស់ជនភៀសខ្លួនក្នុងជំរំជនភៀសខ្លួន អាល ស្ហាធី ភាគខាងលិចទីក្រុងហ្កាហ្សា នេះបើតាមប្រភពប៉ាឡេស្ទីន។

តាមប្រភព និងសាក្សីនៅកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានថា យន្តហោះអ៊ីស្រាអែលបានវាយប្រហារលើសាលារៀន អាសម៉ា ដោយគ្រាប់មីស៊ីលយ៉ាងហោចណាស់មួយគ្រាប់។

ក្រុមគ្រូពេទ្យបានរបាយការណ៍ថា ក្រុមការងារគ្រូពេទ្យ​បានរក​ឃើញសាកសពជនរងគ្រោះចំនួន៩សព​ ក្នុង​នោះ​មានក្មេងៗផងដែរ  ចំណែកឯ​អ្នក​របួស​​២០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

អាជ្ញាធរការពារជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សាបាននិយាយថា ក្រុមការងាររបស់អាជ្ញាធរដែលមានការសម្របសម្រួលជាមួយក្រុមគ្រូពេទ្យកំពុងបន្តស្វែងរកមនុស្សដែលបាត់ខ្លួន​នៅក្រោមគំនរបាក់បែក។

ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស​នៅតំបន់​ហ្កាហ្សា​បាន​រាយការណ៍ថា អ្នកសារព័ត៌មាន៣នាក់​ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសហើយ ពួកគេទាំងនោះគឺជាអ្នកការសែតមកពីបុស្ត៍ទូរទស្សន៍អាលអាកសា ដែលជាគេហទំព័រព័ត៌មានក្នុងស្រុកសេន និងមូលនិធិរបស់​ក្រុងយេរូសាឡឹម។

មានការ​អំពាវនាវ​ឲ្យសហគមន៍​អន្តរជាតិ និង​អង្គការដែលទាក់ទងនឹងសារព័ត៌មានឲ្យក្រោកឈរតតាំងការពារវិជ្ជាជីវៈ ដោយឲ្យពួកគេទទួលខុសត្រូវនៅមុខតុលាការអន្តរជាតិចំពោះឧក្រិដ្ឋកម្មដែលកំពុងបន្តរបស់ពួកគេ និងដាក់សំពាធលើពួកគេដល់ទីបញ្ចប់​​ក្នុងករណីសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីន។

កងទ័ពអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញហេតុការណ៍នេះនៅឡើយទេ។

បុគ្គលិកសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សានិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ដោយការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបានកើនឡើងដល់ចំនួន ៤២.៩២៤នាក់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here