ភេរវករ៤នាក់ត្រូវបានស្លាប់ក្នុងប្រតិបត្តិការយោធា២ផ្សេងគ្នានៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយថា ក្រុមភេរវករ ៤នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធា២ផ្សេងគ្នានៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលថ្ងៃអាទិត្យ ទី២៧ ខែតុលានេះថាមន្ត្រីកងកម្លាំងសន្តិសុខបានប្រយុទ្ធគ្នាជាមួយក្រុមភេរវករនៅទីតាំង២ផ្សេងគ្នាក្នុងខេត្តនេះ។

ISPR បញ្ជាក់បន្ថែមទៀតថា ការប្រយុទ្ធគ្នានៅទីតាំងទី១ បានកើតឡើងនៅស្រុកណ័ស វ៉ារ៉ីស្ថាន ហើយបន្ទាប់ពីបាញ់ប្រហារគ្នាទៅវិញទៅមកយ៉ាងចាស់ដៃ ភេរវករ២នាក់ស្លាប់បាត់បង់ជីវិត។

ចំណែកឯប្រតិបត្តិការមួយផ្សេងទៀត ភេរវករ២នាក់​ត្រូវបានសម្លាប់​ និង​៣នាក់​ផ្សេងទៀតរងរបួសក្នុងស្រុកខាយប័រ។

ISPR បញ្ជាក់បន្ថែមទៀតថា ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងភ្នាក់ងារអនុវត្តច្បាប់ និងប្រជាពលរដ្ឋស្លូតត្រង់។

ឃ្លាំងអាវុធ និងគ្រាប់រំសេវដ៏ធំមួយក៏ត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការនេះផងដែរ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here