យោធាលីបង់និយាយថាបានសម្លាប់មេបញ្ជាការហេបូឡានៅប្រទេសលីបង់

0

ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់នៅថ្ងៃពុធ ដោយបានសម្លាប់លោក ហ៊ូសៀន អាប អាល​ ហាឡីម ហឺប ដែលជាមេបញ្ជាការរបស់ក្រុមហេបូឡានៅក្នុងតំបន់ឃៀម។

នៅក្នុងសេចក្តីថ្លែងការណ៍ យោធាបាននិយាយថា លោក ហឺប បានដឹកនាំ និងប្រតិបត្តការវាយប្រហារដោយគ្រាប់រ៉ូកែតជាច្រើនលើកទៅលើសហគមន៍ក្នុងតំបន់ហ្កាលីឡេ និងជាពិសេសតំបន់មេថូឡា។

យោងតាមតួលេខយោធាបង្ហាញថា ក្នុងរយៈពេល ២៤ម៉ោងមកនេះកងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារប្រមាណជា ៧០លើកនៅក្នុងប្រទេសលីបង់ និងតំបន់ហ្កាហ្សាស្ទ្រីប។

នៅក្នុងប្រទេសលីបង់ កងទ័ពជើងគោកបានសម្របសម្រួលការវាយប្រហារតាមអាកាសដែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធហេបូឡាមួយចំនួន ចំណែកឯនៅក្នុងតំបន់ហ្កាហ្សា មានសេចក្តីរាយការណ៍ថា ទាហានអ៊ីស្រាអែលបានសម្លាប់មនុស្សជាច្រើននាក់ដែលអ្នកទាំងនោះត្រូវបានកំណត់អត្តសញ្ញាណដោយយោធាថាជាក្រុមសកម្មប្រយុទ្ធ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here