ក្រុមស៊ីយ៉ូនីស បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ចំនួន ៥៥នាក់បន្ថែមទៀតនៅហ្គាហ្សាស្ទ្រីប ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងលើស ៤៣.២៥០នាក់ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយកាលពីថ្ងៃសុក្រថា កងម្លាំងយោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៥៥នាក់ និងបង្ករឱ្យមានរបួសស្នាមដល់មនុស្សប្រមាណជា ១៨៦នាក់នៅក្នុងការសម្លាប់យ៉ាងរង្គាលបីលើកលើគ្រួសាររាប់សិបគ្រួសារក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា មានអ្នករងរបួសប្រមាណជា ១០១.៨២៧នាក់ក្នុងការវាយប្រហារដែលបានចាប់ផ្តើមតាំងពីខែតុលាឆ្នាំមុន។
ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤៣.២៥៩នាក់ក្នុងតំបន់ហ្គាហ្សា ក្នុងរយៈពេលដែលបានរាយការណ៍។
មនុស្សជាច្រើននៅតែជាប់ក្នុងគំនរបាក់បែក និងនៅតាមដងផ្លូវ ដោយសារតែអ្នកជួយសង្គ្រោះមិនអាចទៅដល់កន្លែងនោះបាន។
ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមដ៏យូរឆ្នាំរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាទំនងជាមានចំនួនច្រើនជាងតួរលេខដែលបានបង្ហាញ ដោយសារនៅមានសាកសពរាប់ពាន់នៅក្រោមគំនរអគារបែកបាក់នៃការបំផ្លាញទ្រង់ទ្រាយធំនៅពាសពេញទឹកដីប៉ាឡេស្ទីន៕
ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤