ប្រមុខកងទ័ពអាកាស៖ ការឈ្លានពានមកលើប្រទេសអ៊ីរ៉ង់អាចនឹងជួបរឿងគួរឲ្យសោកស្ដាយ

0

ទីក្រុងប៊ូសហេរ៖ មេបញ្ជាការកងទ័ពអាកាសនៃកងទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ Hamid Vahedi បានព្រមានដល់របបអ៊ីស្រាអែលថា រាល់សកម្មភាពឈ្លានពានប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនឹងទទួលបាននូវការវាយប្រហារតបតវិញ ដែលការវាយប្រហារនោះនឹងធ្វើឱ្យក្រុមស៊ីយ៉ូនីសសោកស្តាយចំពោះកំហុសរបស់ខ្លួន។

ឧត្តមសេនីយ Vahedi បាននិយាយកាលពីថ្ងៃអង្គារថា ប្រជាជនអ៊ីរ៉ង់ជឿជាក់យ៉ាងមុតមាំថាពួកគេត្រូវតែការពារទឹកដីរបស់ពួកគេពីការរំលោភឈ្លានពាន។

លោកបាននិយាយថា មូលដ្ឋានយោធាយ៉ាស៊ីនីនៅភាគខាងត្បូងទីក្រុងប៊ូសហេរ ដើរតួយ៉ាងសំខាន់ក្នុងកម្មវិធីការពាររបស់ប្រទេស។

លោកបានកត់សម្គាល់ថា កងកម្លាំងនៅក្នុងមូលដ្ឋានត្រូវបានរៀបចំយ៉ាងល្អដើម្បីការពារសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រតិបត្តិការ True Promise II ដែលបានធ្វើឡើងនៅដើមខែតុលា។

លោកបានសរសើរចំពោះការត្រៀមខ្លួនរបស់អ្នកបើកយន្តហោះនៃមូលដ្ឋានយ៉ាស៊ីនី បន្ទាប់ពីការវាយប្រហារតបតរបស់អ៊ីរ៉ង់ចំពោះសកម្មភាពផ្សងព្រេងរបស់អ៊ីស្រាអែល។

នៅក្នុងសុន្ទរកថារបស់លោកឧត្តមសេនីយនៅកន្លែងផ្សេងៗទៀត គាត់បានចោទសួររដ្ឋមន្ត្រីការបរទេសដែលអះអាងថាជាអ្នកតស៊ូមតិសិទ្ធិមនុស្សក្នុងពិភពលោក ប៉ុន្តែរក្សាភាពស្ងៀមស្ងាត់ចំពោះឧក្រិដ្ឋកម្មដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប និងនៅលីបង់ទៅវិញ។

ចាប់តាំងពីខែមេសាក្នុងឆ្នាំនេះ អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើរបបអ៊ីស្រាអែលចំនួនពីរលើកដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពាននឹងសាធារណរដ្ឋឥស្លាម និងការធ្វើឃាតមេដឹកនាំ និងមាបញ្ជាការក្រុមអ្នកតស៊ូ ព្រមទាំងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងតំបន់នេះ។

ប្រទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនរក្សាសិទ្ធិក្នុងការវាយប្រហារតបតទៅនឹងការឈ្លានពានរបស់របបស៊ីយ៉ូនីស នាពេលថ្មីៗនេះ ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here