កងកម្លាំងសន្តិសុខប៉ាគីស្ថានសម្លាប់ភេរវករ៤នាក់ក្នុងប្រតិបត្តិការមួយ

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីយោធាម្នាក់បានរាយការណ៍ថា ក្រុមភេរវករ ៤នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការមួយដែលធ្វើឡើងដោយផ្អែក​លើ​របាយការណ៍​ស៊ើបការណ៍​សម្ងាត់នៅភាគពាយ័ព្យ​ខេត្ត​ខាយប័រផាកថុនវ៉ា ​ប្រទេស​ប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយនៅថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា នេះថាកងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការក្នុងស្រុកវ៉ាហ្ស៊ីរ៉ីស្ថានភាគខាងត្បូងខេត្តពេលទទួលបានសេចក្តីរាយការណ៍ថាមានវត្តមានរបស់ក្រុមភេរវករ។

“ក្នុងពេលធ្វើប្រតិបត្តិការ ទីតាំងរបស់ក្រុមភេរវករស្ថិតក្រោមការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពរបស់កងទ័ព”។  ISPR បន្ថែមទៀតថា សមាជិកភេរវករ ៤នាក់ស្លាប់ក្នុងប្រតិបត្តិការនោះ។ ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករទាំងអស់ដែលមានវត្តមាននៅក្នុងតំបន់នេះ។

ខាងយោធាបាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់រាល់ការគំរាមកំហែងនៃអំពើភេរវកម្មចេញពីប្រទេសអាស៊ីខាងត្បូង៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here