ប្រទេសនីហ្សេរីយ៉ា៖ យោធានិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ក្មាន់កាំភ្លើង ៤៨១នាក់ត្រូវបានសម្លាប់ និងប្រមាណជា៧៤១នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយកងទ័ពនីហ្សេរីយ៉ាក្នុងប្រតិបត្តិការប្រឆាំងភេរវករ ដែលបានធ្វើឡើងនៅទូរទាំងប្រទេសក្នុងខែតុលា។
លើសពីនេះ ចំណាប់ខ្មាំងប្រមាណជា៤៩២នាក់ត្រូវបានដោះលែងចេញពីតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសក្នុងរយៈពេលមួយខែកន្លងទៅ នេះបើតាមលោក អេដវើដ ប៊ូបា អ្នកនាំពាក្យយោធាបានប្រាប់អ្នកយកព័ត៌មាននៅក្នុងក្រុងអាប៊ុចា ប្រទេសនីហ្សេរីយ៉ា។
លោក ប៊ូបា បាននិយាយថា អំឡុងពេលនេះកម្លាំងយោធាបានរកឃើញអាវុធសរុបប្រមាណ ៤៨០ដើម និងគ្រាប់រំសេវ៩.០២៦គ្រាប់។ លោកបានបញ្ជាក់ថា កងទ័ពបានរុះរើរទីតាំងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជននៅទូរទាំងប្រទេស នៅទីតាំងផ្សេងៗគ្នានៃប្រតិបត្តិការទាំងនោះ។
លោកបានបន្ថែមថា យុទ្ធសាស្រ្តរបស់កម្លាំងទ័ពគឺបំផ្លាញសមត្ថភាពរបស់ក្រុមឧក្រិដ្ឋជន និងអ្នកគាំទ្ររបស់ពួកគេ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤