ប្រទេសឥណ្ឌា៖ ប៉ូលិសបាននិយាយថា កម្មករចំណាកស្រុក ២នាក់មកពីរដ្ឋអុតថាប្រេដេស្ហ ត្រូវបានបាញ់សម្លាប់នៅទីក្រុងចាមូ និងតំបន់កាស្មៀ នៃស្រុកបាដចាមថ្ងៃនេះ។ អ្នកទាំងពីរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលគ្រូពេទ្យបាននិយាយថា ពួកគេរួចផុតពីគ្រោះថ្នាក់។ នេះជាការវាយប្រហារលើកទីបួនលើកម្មករចំណាកស្រុកនៅជ្រលងភ្នំកាស្មៀរក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
អ្នករងរបួសទាំងពីរនាក់ក្នុងការវាយប្រហារត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា លោក អូសម៉េន ម៉ាលីគ អាយុ ២០ឆ្នាំ និងសូហ្វីយ៉ាន មានអាយុ ២៥ឆ្នាំ។
ការវាយប្រហារដ៏សាហាវបំផុតបានកើតឡើងនៅថ្ងៃទី២០ ខែតុលា នៅពេលដែលក្រុម
ភេរវករបានបាញ់សម្លាប់មនុស្ស ៧នាក់ ក្នុងនោះមានទាំងវេជ្ជបណ្ឌិតក្នុងតំបន់ និងកម្មករពីរនាក់មកពីរដ្ឋប៊ីហារ នៅការដ្ឋានសាងសង់ផ្លូវរូងក្រោមដីមួយនៅក្នុងស្រុកហ្គេនដឺរប៊ល។
ក្នុងចំណោមភេរវករទាំងពីរនាក់ដែលជាប់ពាក់ព័ន្ធនោះ ម្នាក់ត្រូវបានគេកំណត់ថាជាបុរសក្នុងតំបន់មកពីស្រុកឃូលហ្កាម ភាគខាងត្បូងនៃតំបន់កាស្មៀ ដែលបានចូលរួមជាមួយក្រុមភេរវករនៅឆ្នាំ២០២៣ ខណៈម្នាក់ទៀតត្រូវបានគេជឿថាមកពីប្រទេសប៉ាគីស្ថាន។
ក្រុមភេរវករដែលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនៅភូមិបុថា ផារ៉ី ក្នុងតំបន់ហ្កូលមាច នៅថ្ងៃព្រហស្បតិ៍ ត្រូវបានគេជឿថាត្រូវបានលាក់ខ្លួនកំពូលជ្រលងអាហ្វ្រាវ៉ាត ចាប់តាំងពីដើមខែសីហាមក នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន PTI ។ ទាហាន ២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ ហើយអ្នកយាមច្រកទ្វារ ២នាក់ក៏បានបាត់បង់ជីវិតដែរ។
ប្រភព ndtv ចុះផ្សាយថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤