មន្ត្រីម្នាក់បាននិយាយនៅព្រឹកថ្ងៃពុធថា ហេតុការណ៍ប្រឈមមុខដាក់គ្នាមួយកើតឡើងរវាងកងកម្លាំងសន្តិសុខ និងក្រុមភេរវករនៅក្នុងតំបន់ម៉ាជី តំបន់ឡូឡាប និងក្រុងកុបវ៉ារ៉ា។
“អ៊ុប ម៉ាហ្គី និងតំបន់កុបវ៉ារ៉ា៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ដោយផ្អែកលើព័ត៌មានសម្ងាត់ជាក់លាក់ទាក់ទងនឹងវត្តមានរបស់ភេរវករ ប្រតិបត្តិការរួមគ្នាមួយដំណើរការដោយកងទ័ពឥណ្ឌា និងប៉ូលិសចាម៊ូកាស្មៀនៅក្នុងតំបន់ម៉ាជី តំបន់ឡូឡាប និងក្រុងកុបវ៉ារ៉ា។ ការប៉ះទង្គិចគឺត្រូវបានធ្វើឲ្យមានឡើង ហើយការបាញ់ប្រហារក៏កើតឡើង។ ប្រតិបត្តិការគឺកំពុងដំណើរការ” នេះបើតាមកងអង្គភាពទ័ពឆាយ (Chinar) របស់កងទ័ពឥណ្ឌាបានសរសេលើបណ្តាញសង្គមអ៊ីក្ស។
កងកម្លាំងសន្តិសុខបានសម្លាប់ភេរវករម្នាក់ក្នុងប្រតិបត្តិការកេតសានដែលកំពុងដំណើរការនៅស្រុកបេនឌីផួរ៉ា។ មន្ត្រីម្នាក់បាននិយាយកាលពីព្រឹកថ្ងៃពុធថា ប្រតិបត្តិការផ្សេងទៀតកំពុងដំណើរការ។
“អ៊ុប កេតសាន និងស្រុកបេនឌីផួរ៉ា។ ភេរវករម្នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៅក្នុងប្រតិបត្តិការដែលកំពុងដំណើរការ។ ប្រតិបត្តិការនេះគឺកំពុងដំណើរការ”។ នេះបើតាមកងអង្គភាពទ័ពឆាយ (Chinar) របស់កងទ័ពឥណ្ឌាបានសរសេលើបណ្តាញសង្គមអ៊ីក្ស។
កាលពីព្រឹកថ្ងៃអង្គារ ប្រតិបត្តិការរួមគ្នាមួយត្រូវបានចាប់ផ្តើមដោយកងទ័ពឥណ្ឌា ប៉ូលិសចាម៊ូ និងកាស្មៀ និង CRPF នៅក្នុងតំបន់ទូទៅឈុនថាវ៉ាឌី កេតសាន និងស្រុកបេនឌីផួរ៉ា បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមភេរវករ។
“ដោយផ្អែកលើព័ត៌មានសម្ងាត់ជាក់លាក់អំពីវត្តមានរបស់ភេរវករនៅក្នុងតំបន់ទូទៅនៃព្រៃកេតសាន ប្រតិបត្តិការរួមគ្នាមួយត្រូវបានចាប់ផ្តើមដោយកងទ័ពឥណ្ឌា ប៉ូលិសចាម៊ូ និងកាស្មៀ និង CRPF នៅក្នុងតំបន់ទូទៅឈុនថាវ៉ាឌី កេតសាន និងស្រុកបេនឌីផួរ៉ា។ ការប៉ះទង្គិចគឺត្រូវបានធ្វើឲ្យមានឡើង ហើយការបាញ់ប្រហារក៏កើតឡើង។ ប្រតិបត្តិការគឺកំពុងដំណើរការ” នេះបើតាមកងអង្គភាពទ័ពឆាយ (Chinar) របស់កងទ័ពឥណ្ឌាបានសរសេលើបណ្តាញសង្គមអ៊ីក្ស។
ប៉ូលិសបាននិយាយថា នៅក្នុងការដែលកើតមានឡើងផ្សេងទៀតនៅថ្ងៃអង្គារ គឺប៉ូលិសចាម៊ូ និងកាស្មៀ រួមសហការជាមួយ 22RR និង 92 BN នៃកងកម្លាំងប៉ូលិសបម្រុងកណ្តាល (CRPF) បានចាប់ខ្លួនសហការីភេរវករម្នាក់ដែលគេកំណត់អត្តសញ្ញាណបានថាជា អាស្ហីក ហូសាន វ៉ានី ដែលជាអ្នកស្រុកថូចា ស្ហារ៊ីហ្វ ក្នុងតំបន់ប្រជុំជនសូផ័រនៃក្រុងចាម៊ូ និងតំបន់កាស្មៀ។
ប៉ូលិសបាននិយាយថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា មនុស្ស១២នាក់ក្នុងនោះមានស្ត្រីម្នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកដៃនៅមជ្ឈមណ្ឌលទទួលភ្ញៀវទេសចរណ៍ដែលហៅកាត់ថា (TRC) និងផ្សារនៅក្រុងចាម៊ូ និងក្រុងស្រីណាហ្កា នៃតំបន់កាស្មៀ កាលពីថ្ងៃ អាទិត្យ។
កាលពីថ្ងៃទី២ ខែវិច្ឆិកា ភេរវករ ២នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខក្នុងអំឡុងពេលប្រឈមមុខដាក់គ្នានៅក្នុងក្រុងចាម៊ូ និងស្រុកអាណានណាកនៃតំបន់កាស្មៀ។ ការប្រឈមមុខដាក់គ្នាបានផ្ទុះឡើងបន្ទាប់ពីកងកម្លាំងសន្តិសុខបានចាប់ផ្តើមធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មនៅតំបន់ហាលខាន ហ្កាលី។
នៅថ្ងៃទី២៩ ខែតុលា កងកម្លាំងសន្តិសុខបានសម្លាប់ក្រុមភេរវករ ៣នាក់នៅក្នុងការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងក្រុងអាកន័រ ក្រុងចាម៊ូ និងតំបន់កាស្មៀ បន្ទាប់ពីការវាយប្រហារលើក្បួនរថយន្តរបស់កងទ័ព។
កាលពីថ្ងៃទី២០ ខែតុលា វេជ្ជបណ្ឌិតម្នាក់ និងកម្មករសំណង់៦នាក់ត្រូវបានសម្លាប់ នៅពេលដែលភេរវករបានវាយប្រហារលើការដ្ឋានសាងសង់ផ្លូវរូងក្រោមដីនៅលើផ្លូវជាតិស្រីណាហ្កា លេស ក្នុងស្រុកហ្កេនដឺរប៊ល៕