ទីក្រុងតេហេរ៉ង់៖ យន្តហោះគ្មានមនុស្សបើករបស់ក្រុមហេបូឡានៅប្រទេសលីបង់ បានហោះលបចូលទឹកដីអ៊ីស្រាអែល និងបំផ្ទុះនៅភាគខាងត្បូងទីក្រុងតែលអាវីវ។
យោងតាមសារព័ត៌មាន Al Jazeera ដែលទទួលបានពីក្រុមស៊ីយ៉ូនីសបានរាយការណ៍ថា បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកបានចូលដល់ក្នុងទឹកដីដែលអ៊ីស្រាអែលកាន់កាប់ សំឡេងរោទ៍ប្រកាសអាសន្នបានបន្លឺឡើង។
កងទ័ពស៊ីយ៉ូនីសក៏បានបញ្ជាក់ថា មានវត្ថុគួរឱ្យសង្ស័យមួយបានហោះចូលមកក្នុងទឹកដីដែលខ្លួនកាន់កាប់។
សារព័ត៌មានអ៊ីស្រាអែល Walla ក៏បានប្រកាសថា ប្រព័ន្ធ GPS ត្រូវបានផ្តាច់បន្ទាប់ពីសំឡេងរោទ៍ប្រកាសអាសន្នបន្លឺឡើង។
កាសែតអ៊ីស្រាអែលហេយុម (Israel Hayom) របស់ក្រុមស៊ីយ៉ូនីស បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកនេះបានបំផ្ទុះនៅភាគខាងត្បូងទីក្រុងតេលអាវីវ។
“ក្រុមហេបូឡារបស់ប្រទេសលីបង់ បានធ្វើប្រតិបត្តិការយ៉ាងខ្លាំងក្លាជារៀងរាល់ថ្ងៃប្រឆាំងនឹងរបបស៊ីយ៉ូនីសនៅក្នុងទឹកដីដែលរបបនេះកាន់កាប់ ដើម្បីចូលប្រយុទ្ធជាមួយកងទ័ពស៊ីយ៉ូនីសដ៏ច្រើននៅភាគខាងជើងប៉ាលេស្ទីន និងកាត់បន្ថយសម្ពាធលើការប្រយុទ្ធតស៊ូគ្នានៅហ្គាហ្សា៕
ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤