ប្រទេសសូដង់៖ កងកម្លាំងប្រដាប់អាវុធស៊ូដង់ដែលហៅកាត់ថា (SAF) បាននិយាយកាលពីថ្ងៃអាទិត្យថា យុទ្ធជន១៥០នាក់របស់កងកម្លាំងគាំទ្ររហ័សទាហានប៉ារ៉ា ហៅកាត់ថា (RSF) ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នានៅ អេល ហ្វាស្ហឺ ដែលជាទីក្រុងភាគខាងជើងរបស់រដ្ឋណ័ស ដាហ្វឺ នៅភាគខាងលិចប្រទេសសូដង់។
កងពលថ្មើរជើងទី៦របស់កងកម្លាំងប្រដាប់អាវុធសូដង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “កម្លាំងរបស់យើងបានចូលរួមក្នុងការប្រយុទ្ធគ្នាដែលមានរយៈពេលជាង២ម៉ោងនៅភាគអាគ្នេយ៍នៃក្រុង អេល ហ្វាស្ហឺ”។
ក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា “មូលដ្ឋានកងជីវពលជាច្រើនត្រូវបានកាន់កាប់ ដែលមានសត្រូវស្លាប់បាត់បង់ជីវិតប្រមាណជា១៥០នាក់” ដែលនេះសបញ្ជាក់ឲ្យឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កងកម្លាំងប្រដាប់អាវុធស៊ូដង់។
កងកម្លាំងគាំទ្ររហ័សទាហានប៉ារ៉ា មិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយអំពីការប្រយុទ្ធគ្នានេះទេ។
ប្រទេសស៊ូដង់បានជាប់គាំងក្នុងជម្លោះដ៏សាហាវរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សទាហានប៉ារ៉ា ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣។ ជម្លោះដ៏សាហាវនេះបានបណ្តាលឱ្យមនុស្សជាង ២៤.៨៥០នាក់ស្លាប់ និងមនុស្សមិនតិចជាង១៤លាននាក់ផ្សេងទៀតផ្លាស់ទីលំនៅ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការអន្តរជាតិ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤