កងទ័ពអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់នៅតំបន់វ៉េសបេង

0

រដ្ឋប៉ាឡេស្ទីន៖ យោងតាមប្រភពពីមន្ទីពេទ្យប៉ាឡេស្ទីនបានឲ្យដឹងថា ការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់នៅសង្កាត់ភាគខាងកើតទីក្រុងជេនីន នៅភាគខាងជើងតំបន់វ៉េសបេងនៅថ្ងៃអង្គារនេះ។

សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមខ្លួនបានយកសាកសព ២នាក់ចេញពីផ្ទះមួយខ្នងនៅក្នុងសង្កាត់នោះ។

មន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យរដ្ឋក្នុងក្រុងជេនីន បន្ទាប់ពីរងការបាញ់ប្រហារពីកម្លាំងទ័ព

អ៊ីស្រាអែលនៅសង្កាត់ភាគខាងកើត។  ពុំមានព័ត៌មានលម្អិតបន្ថែមអំពីឧប្បត្តិវហេតុនេះទេ។

កងទ័ពអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញហេតុការណ៍នេះនៅឡើយទេ។ ជាធម្មតាអ៊ីស្រាអែលតែងតែហៅការវាយឆ្មក់បែបនេះនៅក្នុងតំបន់វ៉េសបេងថាជា ប្រតិបត្តិការប្រឆាំងភេរវកម្មដែលមានគោលដៅលើ “ក្រុមភេរវករ” ដែលមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។

ចំនួនអ្នកស្លាប់ដែលជាជនជាតិប៉ាឡេស្ទីនបានកើនឡើងដល់៥នាក់ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលក្នុងទីក្រុងជេនីន ចាប់តាំងពីព្រឹកថ្ងៃអង្គារ ដែលក្នុងនោះជនជាតិប៉ាឡេស្ទីន៣នាក់ត្រូវបានសម្លាប់មុនក្នុងថ្ងៃ​ដដែល នៅពេល​កងទ័ព​អ៊ីស្រាអែលឡោមព័ទ្ធ​​ផ្ទះ​មួយ​ខ្នងក្នុង​ក្រុងឃ្វាប៉ាធីយ៉ា ភាគខាងត្បូងទីក្រុងជេនីន។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ចាប់តាំង​ពី​ការផ្ទុះ​ឡើងនៃជម្លោះ​រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល​កាលពីថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ អំពើរហឹង្សានៅក្នុងតំបន់វ៉េសបេងបានកើនឡើងកាន់តែខ្លាំង ដែលជាលទ្ធផលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន ៧៨០នាក់ស្លាប់ ដោយសារតែការបាញ់ដោយកាំភ្លើង និងការបាញ់តាមអាកាសរបស់អ៊ីស្រាអែល៕

ប្រភព Xinhua ចុះផ្សាយថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here