ក្រុមហេបូឡា បាញ់មីស៊ីលលើមូលដ្ឋានចារកម្មយោធាអ៊ីស្រាអែល

0

ទីក្រុងតេរ៉ង់៖ ចលនាអ្នកតស៊ូរបស់លីបង់ដែលមានឈ្មោះថា ហេបូឡា និយាយថាខ្លួនបានបាញ់មីស៊ីលលើមូលដ្ឋានចារកម្មយោធាអ៊ីស្រាអែលដ៏សំខាន់ដែលមានទីតាំងនៅជិតទីក្រុងតែលអាវីវ។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ក្រុមហេបូឡាបាននិយាយថា មូលដ្ឋានគ្លីឡុត ដែលជាទីស្នាក់ការកណ្តាលរបស់អង្គភាពចារកម្មយោធា៨២០០ ជាគោលដៅដែលខ្លួនបានកំណត់ជាមួយនឹងរបាំងការពារមីស៊ីល។

ក្រុមហេបូឡាក៏បាននិយាយទៀតថា ក្រុមយុទ្ធជនរបស់ខ្លួនបានវាយប្រហារលើទីតាំងកងទ័ពអ៊ីស្រាអែលចំនួន៤កន្លែងផ្សេងទៀត ក្នុងនោះមាននៅក្បែរភូមិឃាមរបស់ប្រទេសលីបង់ផងដែរ។

ចាប់តាំងពីព្រឹកព្រលឹមនេះ ក្រុមអ្នកតស៊ូរបស់លីបង់បានធ្វើប្រតិបត្តិការចំនួន១៧លើកដោយផ្តោតលើទីតាំងយោធា កន្លែងស្នាក់នៅ និងមន្ត្រីយោធាអ៊ីស្រាអែល។

ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមធ្វើការវាយប្រហារតាមផ្លូវគោក និងយុទ្ធនាការតាមផ្លូវអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសលីបង់នៅចុងខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីប្រយុទ្ធគ្នាទៅវិញទៅមកអស់រយៈពេលមួយឆ្នាំជាមួយក្រុមហេបូឡាឆ្លងកាត់ព្រំដែនលីបង់។

ក្រុមហេសបូឡាបាននិយាយថា ការវាយប្រហារសងសឹករបស់ខ្លួននឹងបន្តរហូតដល់របបអ៊ីស្រាអែលបញ្ឈប់ការឈ្លានពានដ៏សាហាវនៅតំបន់ហ្គាហ្សា និងប្រទេសលីបង់៕

ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here