ប្រទេសនីហ្សេរីយ៉ា៖ យ៉ាងហោចណាស់ជនសង្ស័យថាជាក្រុមភេរវករចំនួន១១៥នាក់ ក្នុងនោះមានមេបញ្ជាការភេរវករម្នាក់ដែលគេចង់ចាប់បំផុតត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនាពេលថ្មីៗនេះនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា នេះបើតាមអាជ្ញាធរយោធារាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ។
លោក អេដវើដ ប៊ូបា អ្នកនាំពាក្យកងទ័ពនីហ្សេរីយ៉ាបានប្រាប់អ្នកយកព័ត៌មាននៅក្រុងអាប៊ូចាថា ប្រតិបត្តិការដែលឈានដល់ការសម្លាប់លោក មុនហ្សួរ យ៉ា អូឌូរ ដែលជាមេបញ្ជាការភេរវករដ៏ល្បីល្បាញម្នាក់ និងមនុស្ស១១៤នាក់ផ្សេងទៀតនៅតំបន់ភាគខាងជើងរបស់ប្រទេស។ ហេតុការណ៍នេះកើតឡើងនៅក្នុងសប្តាហ៍កន្លងទៅនេះ ហើយពួកគេទាំងនោះគឺត្រូវបាន “សម្លាប់យ៉ាងល្អ”។
ភេរវករសរុបចំនួន២៣៨នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនអំឡុងពេលប្រតិបត្តិការនោះ ចំណែកឯចំណាប់ខ្មាំងចំនួន១៣៨នាក់ដែលក្រុមឧក្រិដ្ឋជនឃុំខ្លួនក៏ត្រូវបានកម្លាំងទ័ពជួយសង្គ្រោះផងដែរ។
“កិច្ចខិតខំប្រឹងប្រែងយ៉ាងហ្មត់ចត់ត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយកម្លាំងក៏ដូចជាបំផ្លាញបណ្តាញរបស់ក្រុមភេរវករ” នេះជាពាក្យសម្តីរបស់លោក ប៊ូបា ដោយលោកបានកត់សម្គាល់ទៀតថា កងកម្លាំងដែលដាក់ពង្រាយធ្វើការងារយ៉ាងសកម្មដោយផ្តោតលើមូលដ្ឋានភស្តុភាររបស់ភេរវករ និងរចនាសម្ព័ន្ធផ្សេងទៀតដែលជាខ្សែបណ្តាញរបស់ក្រុមភេរវករ។
លោកបានបន្ថែមថា អាវុធចម្រុះចំនួន១៤៥ដើម និងគ្រាប់រំសេវចំនួន៣៨.២៥គ្រាប់ត្រូវបាន រឹបអូសក្នុងអំឡុងពេលវាយឆ្មក់ជាច្រើនលើក៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤