ប្រទេសប៉ាគីស្ថាន៖ រដ្ឋបាលមន្ទីពេទ្យបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ចំនួនអ្នកស្លាប់ដោយសារតែការប៉ះទង្គិចគ្នារវាងនិកាយិកនៅក្នុងស្រុកកូរ៉ាម ខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានបានកើនដល់៨៨នាក់ហើយ។
អំពើរហិង្សាបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលដែលក្បួនរថយន្តដឹកជនជាតិអ៊ីស្លាមនិកាយស៊ីអ៊ីតត្រូវបានពួនស្ទាក់វាយប្រហារនៅក្នុងតំបន់ផារ៉ាឈីណា បណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។
ការវាយប្រហារនេះបណ្តាលឱ្យមានអំពើរហិង្សារវាងនិកាយស្ហីអ៊ីត និងនិកាយស៊ុននី ដោយការវាយបកសងសឹកគ្នាទៅវិញទៅមកជាច្រើនលើកច្រើនសារក្នុងរយៈពេលថ្ងៃបន្ទាប់មកទៀតដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើង។
គណៈប្រតិភូនៃរដ្ឋបាលខេត្តបានទៅដល់ស្រុកដែលមានអំពើហិង្សានោះ ហើយបទឈប់បាញ់គ្នាក៏បានឈានដល់មានកិច្ចព្រមព្រៀងរវាងនិកាយទាំងពីរក្នុងរយៈពេល៧ថ្ងៃ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤