ភេរវករ៤នាក់ត្រូវបានសម្លាប់នៅខេត្តផុនចាប ប្រទេសប៉ាគិស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ សេចក្តីថ្លែងការមួយបានបង្ហាញថា ក្រុមសកម្មប្រយុទ្ធ៤នាក់​ត្រូវបានសម្លាប់​ និងប៉ូលិស២នាក់​រងរបួស​នៅពេលដែល​ប៉ូលិសក្នុងខេត្តផុនចាប ភាគខាងកើតប្រទេសប៉ាគីស្ថាន បានបង្ក្រាបការវាយប្រហាររបស់ក្រុមភេរវករ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យក្នុងស្រុកម៉េនវ៉ាលី ជាកន្លែងដែលក្រុមភេរវករ ២០នាក់ បានសម្រុកចូលស្ថានីយ៍ប៉ូលិស នេះបើតាមប៉ូលិសស្រុកនិយាយក្នុងសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ប៉ូលិសខាងក្នុងស្ថានីយ៍បានប្រុងជើងការ ហើយដោយសារតែមានការវាយបកតបតវិញភ្លាមៗពីខាងប៉ុលិស ធ្វើឲ្យផែនការ​របស់ភេរវករបរាជ័យ ហើយពួកគេភៀសខ្លួនចេញពីទីតាំងកើតហេតុ។

ការវាយប្រហារបង្កឱ្យផ្ទុះអាវុធរវាងភាគីទាំងសងខាង ដែលបណ្តាលឲ្យក្រុមភេរវករជាច្រើននាក់ស្លាប់។

ប៉ូលិសបានប្រមូលសាកសព ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណរបស់ពួកគេ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅឡើយទេ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here