តួកគីឃុំខ្លួនជនសង្ស័យ៧៧នាក់ដោយចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុម IS

0

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសតួកគីបានឃុំខ្លួនជនសង្ស័យចំនួន៧៧នាក់ដោយចោទប្រកាន់មានទំនាក់ទំនងជាមួយអង្គការភេរវកម្ម ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំទូទាំងប្រទេសកាលពីថ្ងៃអង្គារ។

ភ្នាក់ងារសារព័ត៌មានរដ្ឋអាណាដូឡូបានរាយការណ៍ ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតលើការផ្តល់ហិរញ្ញប្បទានដល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលធ្វើឡើងដោយព្រះរាជអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាសាធារណៈនៅក្នុងទីក្រុងកំពង់ផែភាគខាងលិចទីក្រុងអ៊ីហ្សីមៀរ។

មកទល់ពេលនេះ ព្រះរាជអាជ្ញាបានចេញដីកាចាប់ខ្លួនជនសង្ស័យ១១៤នាក់ ហើយជនសង្ស័យ៧៧នាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ដំណាលគ្នានៅទូទាំងខេត្តចំនួន៣២ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានរដ្ឋអាណាដូឡូ។

កិច្ចប្រឹងប្រែងនៅតែបន្តចាប់ខ្លូនជនសង្ស័យ២៩នាក់ផ្សេងទៀត រីឯជនសង្ស័យ៨នាក់ផ្សេងទៀតនៅបរទេស។ ក្នុងពេលវាយឆ្មក់អាជ្ញាធរក៏បានរឹបអូសសម្ភារៈឌីជីថលមួយចំនួន និងប័ណ្ណបោះពុម្ពផ្សាយដែលគេហាមឃាត់។

ប្រទេសតួកគី ដែលបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ថាជាអង្គការភេរវកម្មនៅក្នុងឆ្នាំ២០១៣ បានប្រឈមមុខនឹងការវាយប្រហារជាច្រើនលើកដោយក្រុម IS នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាការឆ្លើយតប កម្លាំងសន្តិសុខតួកគីបានបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្មនៅទូទាំងប្រទេស ដោយកំណត់គោលដៅវាយប្រហារលើសមាជិកសង្ស័យនិងអ្នកគាំទ្រ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here