ប្រទេសហ្វីលីពីន៖ មន្ត្រីយោធាហ្វីលីពីនបាននិយាយនៅថ្ងៃអង្គានេះថា ទាហានហ្វីលីពីនបានសម្លាប់ពួកឧទ្ទាម៦នាក់ក្នុងពេលប៉ះទង្គិចគ្នានៅកណ្តាលប្រទេសហ្វីលីពីន។
ខាងយោធាបាននិយាយថា ការប្រយុទ្ធគ្នារវាងទាហានរដ្ឋាភិបាល និងកម្លាំងទ័ពប្រជាជនថ្មី បានផ្ទុះឡើងនៅថ្ងៃចន្ទ ក្នុងខេត្តឡាសណាវើស ភាគខាងជើងខេត្តសាមារ។
ក្រុមទាហានបានរកឃើញសាកសពក្រុមឧទ្ទាម៦នាក់ មានទាំងអាវុធ និងគ្រាប់រំសេវជាច្រើននៅកន្លែងកើតហេតុ។
ភាគីខាងទាហានពុំមានអ្នកស្លាប់ ឬរងរបួសទេនៅក្នុងការប្រឈមមុខគ្នានេះ។
គួររំលឹកផងដែរថា ទ័ពប្រជាជនថ្មីដែលហៅកាត់ថា (NPA) បានប្រយុទ្ធគ្នាជាមួយទាហានរដ្ឋាភិបាលចាប់តាំងពីឆ្នាំ១៩៦៩មកម្លេះ។ ទិន្ន័យយោធាបានបង្ហាញថា ភាពរឹងមាំរបស់កងកម្លាំងនៃទ័ពប្រជាជនថ្មីចុះខ្សោយចាប់តាំងពីសមាជិកប្រដាប់អាវុធរបស់ពួកគេកើនឡើងដល់ចំនុចកំពូលក្នុងចំនួនប្រមាណ២៥.០០០នាក់នៅឆ្នាំ១៩៨០។ ទោះបីកម្លាំងអ្នកប្រយុទ្ធរបស់ពួកគេចុះខ្សោយក៏ដោយ ទ័ពប្រជាជនថ្មីនៅតែបន្តវាយប្រហារទ្រង់ទ្រាយតូចៗជាច្រើននៅក្នុងតំបន់ជនបទ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤