ទីក្រុងមូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍នៅថ្ងៃសៅរ៍ថា មនុស្ស ១២នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំ ត្រូវបានចាប់ឃុំខ្លួននៅសាធារណរដ្ឋដាចេស្ថាននៃប្រទេសរុស្ស៊ី។
មន្ត្រីអនុវត្តច្បាប់បានរឹបអូសឧបករណ៍បំផ្ទុះកែច្នៃ អាម៉ូញ៉ូមនីត្រាត (ammonium nitrate) មួយតោន ក៏ដូចជាអាវុធ និងគ្រាប់រំសេវមួយចំនួនអំឡុងពេលឆែកឆេរក្នុងផ្ទះរបស់ជនសង្ស័យ នេះបើតាមទីភ្នាក់ងារព័ត៌មានរៀណូវ៉ូស្ទីរបស់រុស្ស៊ីដកស្រង់ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សេវាសន្តិសុខក្នុងតំបន់។
ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍មានអត្ថន័យបន្ថែមទៀតថា ជនសង្ស័យបានសារភាពថាបានរៀបចំផែនការវាយប្រហារភេរវកម្ម។
សាធារណរដ្ឋដាចេស្ថាន ដែលមានទីតាំងនៅតំបន់ខាខេសៀនខាងជើង គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលប្រើភាសា និងជាតិសាសន៍ចម្រុះច្រើនបំផុតរបស់រុស្សីដែលមានប្រជាជនម៉ូស្លីមច្រើនលើសលុប៕