កងកម្លាំងសន្តិសុខប៉ាគីស្ថានសម្លាប់ភេរវករ២នាក់ក្នុងប្រតិបត្តិការមួយ

0

ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយនៅថ្ងៃចន្ទថា ក្រុមភេរវករ២នាក់​ត្រូវបានសម្លាប់​ក្នុងប្រតិបត្តិការមួយដោយផ្អែកលើការស៊ើបអង្កេតនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការមួយនៅក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់តាមការរាយការណ៍អំពីវត្តមានរបស់ភេរវករ។

ISPR និយាយថា “ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ កងទ័ពបានសម្រុកចូលក្នុងទីតាំងរបស់ភេរវករយ៉ាងមានប្រសិទ្ធភាព។ ក្រុមភេរវករ២នាក់ត្រូវបានសម្លាប់ រីឯម្នាក់ទៀតត្រូវបានចាប់ខ្លួនក្នុងស្ថានភាពរងរបួសក្នុងអំឡុងពេលប្រតិបត្តិការ”។

ISPR ​បានឱ្យដឹងទៀតថា អាវុធ និងគ្រាប់រំសេវមួយចំនួនធំត្រូវបានរឹបអូសពីក្រុមភេរវករដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់នៅក្នុងតំបន់។

ប្រភពបន្ថែមថា ប្រតិបត្តិការសម្អាតគឺត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់។

ខាងយោធាក៏បាននិយាយថា កម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងដោយអំពើភេរវកម្មគ្រប់ប្រភេទចេញពីប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here