ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកភេរវករ២២នាក់ និង១៨នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយខែនៅភាគពាយ័ព្យខេត្តខាយប័រ ផាកថុនវ៉ា។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះត្រូវបានអនុវត្តឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំមុន ក្នុងតំបន់ធីរ៉ាហ។
ISPR និយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារ
ភេរវកម្មនាពេលថ្មីៗនេះ ដែលសំដៅទៅលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលស្លូតត្រង់នៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា កងកម្លាំងសន្តិសុខនឹងបន្តប្រតិបត្តិការរហូតទាល់តែសន្តិភាពយូរអង្វែងកើតមានឡើងនៅលើទឹកដីនេះ។