អ៊ីរ៉ង់ថ្កោលទោសការវាយប្រហារភេរវករលើរថយន្តប៉ូលិសនៅប៉ាគីស្ថាន

0

ប្រទេសអ៊ីរ៉ង់៖ នៅថ្ងៃព្រហស្បតិ៍នេះប្រទេសអ៊ីរ៉ង់បានថ្កោលទោសចំពោះការវាយប្រហារភេរវកម្មដោយគ្រាប់បែកអត្តឃាតលើគោលដៅរថយន្តរបស់ប៉ូលិសនៅខេត្តប៉ាឡូជីស្ថាន ភាគនិរតី ប្រទេប៉ាគីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ អ៊ីសម៉ែល បាកហែ បានថ្កោលទោសការវាយប្រហារ ដែលបានកើតឡើងនៅក្នុងរដ្ឋធានីកេតា។

ការផ្ទុះដែលកើតឡើងដោយគ្រឿងផ្ទុះកែច្នៃ បានប៉ះត្រូវរថយន្តល្បាតរបស់ប៉ូលិសក្នុងតំបន់ផ្សារដ៏មមាញឹក បានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ និងបង្ករបួសស្នាមដល់មនុស្ស២១នាក់ ក្នុងនោះមានទាំងមន្ត្រីប៉ូលិសជាច្រើននាក់ផងដែរ។

ដោយបញ្ជាក់​ឡើងវិញនូវជំហររឹងមាំ​របស់​អ៊ីរ៉ង់​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ និងលទ្ធិជ្រុលនិយមដ៏ឃោរឃៅនេះ លោក បាកហែ បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិដើម្បីកម្ចាត់អំពើរភេរវកម្មនិងនាំអ្នកដែលជាប់ពាក់ព័ន្ធមកទទួលទោស។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here