ក្រុមណាហ្សាល១៦នាក់ស្លាប់ ប៉ូលិស២នាក់របួសក្នុងការប្រយុទ្ធគ្នានៅឥណ្ឌា

0

ប្រទេសឥណ្ឌា៖ ប៉ូលិសនិយាយថា ក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាលយ៉ាងហោចណាស់១៦នាក់ត្រូវបានសម្លាប់ ចំណែកឯប៉ូលិស២នាក់រងរបួសនៅថ្ងៃសៅរ៍ក្នុងការបាញ់​ប្រហារគ្នា​យ៉ាង​សាហាវ នៅរដ្ឋឆាតធីសហ្កា ភាគកណ្តាលប្រទេសឥណ្ឌា។

ជម្លោះប្រដាប់អាវុធរវាងក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាល និងកងកម្លាំងសមត្ថកិច្ចចម្រុះរបស់ប៉ូលិស និងទាហានប៉ារ៉ាបានផ្ទុះឡើងនៅតំបន់គេរ៉ាឡាផាល ស្រុកសូកម៉ា ចម្ងាយប្រមាណ ៤២៥គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងរ៉ៃផួរ របស់រដ្ឋឆាតធីសហ្កា។

យោងតាមមន្ត្រីជាន់ខ្ពស់ប៉ូលិសលោក ភី ស៊ុនដារ៉ាច​ បានឲ្យដឹងថា អាវុធមួយចំនួនធំក្នុងនោះរួមមាន កាំភ្លើងវែង និងគ្រាប់រំសេវដ៏ច្រើនត្រូវបានរឹបអូសពីក្រុមឧទ្ទាមណាហ្សាលដែលត្រូវបានសម្លាប់ទាំងនោះ។

លោកបាននិយាយថា “សាកសពពួកឧទ្ទាមណាហ្សាល១៦នាក់ត្រូវបានរកឃើញ ហើយប្រតិបត្តិការរុករកបន្ថែមគឺកំពុងដំណើរការក្នុងតំបន់នោះ”។

កាលពីសប្តាហ៍មុន ក្រុមណាហ្សាល៣០នាក់ និងប៉ូលិសស្លាប់ក្នុងការ​បាញ់​គ្នា​យ៉ាង​សាហាវចំនួន២លើកផ្សេង​គ្នា។

របាយការណ៍ព័ត៌មានបាននិយាយថា ដោយតាំងពីមានចំណាត់ការកាលពីថ្ងៃសៅរ៍ ក្រុមសកម្មប្រយុទ្ធណាហ្សាល១៣២នាក់ត្រូវបានសម្លាប់ក្នុងរដ្ឋចាប់តាំងពីដើមឆ្នាំនេះ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here