មនុស្ស១០នាក់ស្លាប់ក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមភេរវករនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប្រភពសន្តិសុខបាននិយាយថា មនុស្ស​យ៉ាងហោចណាស់១០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាមួយនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីយប់ថ្ងៃសុក្រ។

ប្រភពសន្តិសុខសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មាននៅថ្ងៃសៅរ៍ថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានធ្វើប្រតិបត្តិការដោយផ្អែកលើការស៊ើបអង្កេតក្នុងតំបន់ប៉ាប៊ូហ្សាយ ស្រុកម៉ាដ្រានក្នុងខេត្តខាយប័រ ផាកថុនវ៉ា។

ប្រតិបត្តិការនេះត្រូវបានគេធ្វើឡើងដើម្បីប្រឆាំងនឹងទីតាំងលាក់ខ្លួនចំនួន៣ទីតាំងផ្សេងគ្នារបស់ពួកភេរវករនៅជួរភ្នំខាតឡាងក្នុងតំបន់នោះ។

ប្រភពបន្ថែមថា ប្រតិបត្តិការនោះមានការបាញ់គ្នាយ៉ាងខ្លាំងក្លាដែលជាលទ្ធផលមនុស្ស១០នាក់ស្លាប់។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដោយសារប្រតិបត្តិការជាបន្តបន្ទាប់។

អត្តសញ្ញាណរបស់អ្នកស្លាប់នៅមិនទាន់អាចកំណត់បាននៅឡើយទេ ដោយ​សារ​មិន​ទាន់​មានសេចក្តីរាយការណ៍​ផ្លូវការ​អំពី​ប្រតិបត្តិការ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here