ប្រទេសតួកគី៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា កម្មករយ៉ាងហោចណាស់ម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរបួសក្នុងការផ្ទុះមួយកាលពីថ្ងៃសៅរ៍នៅឯរោងចក្រគីមីមួយកន្លែងនៅខេត្តអ៊ីហ្សម័រ ភាគខាងលិចប្រទេសតួកគី។
យោងតាមភ្នាក់ងារសារព័ត៌មានរដ្ឋអាណាដូលូបានឲ្យដឹងថា ឧបទ្ទវហេតុនេះកើតឡើងនៅពេលព្រឹកនៅរោងចក្រមួយកន្លែងនៅតំបន់ឧស្សាហកម្មក្នុងស្រុកអាលៀហ្កា។ ភ្នាក់ងារព័ត៌មានបានបញ្ជាក់ថា ការផ្ទុះដែលបណ្តាលមកពីសំពាធហ្គាសដែលបង្កឱ្យមានផ្កាភ្លើង។
ភ្នាក់ងារសារព័ត៌មានរដ្ឋអាណាដូលូបានរាយការណ៍ថា កម្មកររងរបួសទាំង៤នាក់មានសភាពធ្ងន់ធ្ងរ នេះបើតាមការរាយការណ៍របស់អាណាដូលូ ដោយកត់សម្គាល់ថា កងអាវុធហត្ថ អ្នកពន្លត់អគ្គិសភ័យ និងក្រុមគ្រូពេទ្យត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ។
ការស៊ើបអង្កេតក្នុងឧបទ្ទវហេតុនេះត្រូវបានធ្វើឡើង នេះបើតាមសេចក្តីរាយការណ៍៕