ភេរវករ៦នាក់ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ យោធានិយាយនៅថ្ងៃសៅរ៍ថា ភេរវករ៦នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតនៅខេត្តប៉ាឡូជីស្ថានភាគនិរតីប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការក្នុងស្រុកខាឡាតតាមសេចក្តីរាយការណ៍អំពីវត្តមានរបស់ក្រុមភេរវករ។

ISPR និយាយថា ក្នុងអំឡុងប្រតិបត្តិការ ការបាញ់គ្នាបានកើតឡើងរវាងកម្លាំងសន្តិសុខ និងក្រុមភេរវករ ហើយក្រុមភេរវករ៦នាក់ត្រូវបានសម្លាប់។

ISPR បានបញ្ជាក់បន្ថែមទៀតថា ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងភ្នាក់ងារអនុវត្តច្បាប់ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here