ជនជាតិប៉ាឡេស្ទីន២នាក់ស្លាប់ដោយការវាយប្រហារតាមអាកាសអ៊ីស្រាអែល

0

ទីក្រុងរ៉ាម៉ាឡា៖ ភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន វ៉ាហ្វា (WAFA) បានរាយការណ៍នៅថ្ងៃសុក្រថា ជនជាតិប៉ាឡេស្ទីន ២នាក់ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់វ៉េសបេង។

WAFA និយាយថា លោក ហូសៀន ចាម៊ីល ហាដាន អាយុ៤២ឆ្នាំត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលក្នុងទីក្រុងជេនីនភាគខាងជើងតំបន់វ៉េសបេងនៅព្រឹកព្រលឹមថ្ងៃសុក្រ។ សាកសពរបស់គាត់ត្រូវបានបញ្ចូនទៅមន្ទីពេទ្យរដ្ឋាភិបាលក្នុងតំបន់។

ការស្លាប់របស់លោក ហាដាន បានធ្វើឱ្យកើនឡើងចំនួនអ្នកស្លាប់នៅក្នុងតំបន់ជេនីន និងជំរំរបស់ពួកគេចាប់តាំងពីមានយុទ្ធនាការយោធាអ៊ីស្រាអែលទ្រង់ទ្រាយធំនៅក្នុងតំបន់នោះក្នុងខែមករាដល់៣៦នាក់។

WAFA  រាយការណ៍ថា ក្នុងការវាយប្រហារដាច់ដោយឡែកមួយនៅយប់ថ្ងៃព្រហស្បតិ៍ លោកយូសេហ្វ បាក ហ្សាអូល អាយុ១៧ឆ្នាំត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងរបស់អ៊ីស្រាអែលនៅជិតទីក្រុងហូសាន ភាគខាងលិចទីក្រុងបេលេហេម ភាគខាងត្បូងវ៉េសបេង។

កងទ័ពអ៊ីស្រាអែលបានសម្រុកចូលក្នុងតំបន់ ហើយសំឡេងកាំភ្លើងធំត្រូវបានគេឮ។ កងទ័ពអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញឧបទ្ទវហេតុនេះនៅឡើយទេ។

កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពរបស់ខ្លួន រួមជាមួយភ្នាក់ងារសន្តិសុខអីស្រាអែល និងកងកម្លាំងប៉ូលិស បានបន្តប្រតិបត្តិការនៅតំបន់ភាគខាងជើងតំបន់វ៉េសបេង ដែលជាផ្នែកមួយនៃសកម្មភាពប្រឆាំងភេរវកម្មនៅក្នុងតំបន់។

ចំណែកឯថ្ងៃសុក្រវិញ ទីភ្នាក់ងារការងារ និងជំនួយរបស់អង្គការសហប្រជាជាតិដើម្បីជនភៀសខ្លួនប៉ាឡេស្ទីននៅក្បែរតំបន់ភាគខាងកើតបានព្រមានថា ប្រតិបត្តិការអ៊ីស្រាអែលដែលកំពុងបន្តបានបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនដ៏ច្រើនបំផុតក្នុងតំបន់វ៉េសបេងចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ាក្នុងឆ្នាំ១៩៦៧។

ភ្នាក់ងារព័ត៌មាននេះបានបង្ហោះនៅលើបណ្តាញសង្គមអ៊ីក្សថា “យុទ្ធនាការរបស់អ៊ីស្រាអែលបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញជាប្រព័ន្ធ ការផ្លាស់ទីលំនៅដោយបង្ខំ និងបទបញ្ជាកម្ទេចដែលប៉ះពាល់ដល់គ្រួសារប៉ាឡេស្ទីន និងជំរំជនភៀសខ្លួនជាច្រើន។ ស្ថានភាពនេះនៅតែមានការព្រួយបារម្ភខ្ពស់”

LEAVE A REPLY

Please enter your comment!
Please enter your name here