ប្រទេសយ៉េមែន៖ អ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយ៉េម៉ែនលោក យ៉ាហយ៉ា សារៀ បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា ក្រុមហ៊ូធីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើ ទីតាំងយោធា ក្នុងក្រុងតែលអាទីវ និងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកយកការណ៍សម្ងាត់នៅក្នុងខេត្តខេត្តសាដា ភាគខាងជើងប្រទេសយ៉េម៉ែន។
ក្នុងសេចក្តីថ្លែងការដែលចាក់ផ្សាយដោយទូរទស្សន៍អាល់ម៉ាសៀរ៉ាហ លោក សារៀ បាននិយាយថា មីស៊ីលពីលើដីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចាយអិនស្ហាក អេហ្វ៣៦០ នៅខេត្តសាដា។
កាលពីថ្ងៃសុក្រ លោក សារៀ បានអះអាងថា ក្រុមនេះបានបើកការវាយប្រហារចំនួនពីរលើកទៅលើនាវាដឹកយន្តហោះ USS Harry S. Truman និងនាវាចម្បាំងនៅសមុទ្រក្រហមភាគខាងជើង។ យោធាអាមេរិកមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយនៅឡើយទេ។
ភាពតានតឹងរវាងក្រុមហ៊ូធី និងយោធាអាមេរិក បានកើនឡើងចាប់តាំងពីក្រុងវ៉ាស្ហីនតោនបានបើកការវាយប្រហារតាមអាកាសលើក្រុងយ៉េម៉ែននៅថ្ងៃទី១៥ ខែមីនា ដើម្បីរារាំងក្រុមហ៊ូធីពីការវាយប្រហារលើនាវាពាណិជ្ជកម្ម និងនាវាចម្បាំងនៅក្នុងសមុទ្រក្រហមនិងឈូងសមុទ្រអាដែន។
ក្រុមហ៊ូធីបាននិយាយថា ការវាយប្រហាររបស់ពួកគេមានគោលបំណងដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលដែលគាំទ្រដោយសហរដ្ឋអាមេរិកឲ្យបញ្ឈប់ការវាយប្រហារប្រហារប្រឆាំងនឹងតំបន់ហ្កាហ្សា និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ប៉ាឡេស្ទីន៕