ភេរវករ៤នាក់ត្រូវបានសម្លាប់នៅភាគពាយព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយកាលពីថ្ងៃសុក្រថា ពួកភេរវករ៤នាក់ត្រូវបានសម្លាប់ក្នុងពេលប្រតិបត្តិការរួមគ្នារបស់កងកម្លាំងសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

ប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតត្រូវបានធ្វើឡើងនៅក្នុងស្រុកស្វាត នេះបើតាមអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍។

កងកម្លាំងសន្តិសុខបានប្រយុទ្ធគ្នាជាមួយក្រុមភេរវករនៅទីតាំងរបស់ពួកគេ ដោយបានសម្លាប់ភេរវករ៤នាក់ នេះបើតាមការលើកឡើងរបស់ ISPR ដោយបានបន្ថែមទៀតថា អាវុធបំរុងទុក និងគ្រាប់រំសេវដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានរឹបអូសពីទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ។

សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកស្លាប់ទាំងនោះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើនលើកនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here