តួកគីឃុំខ្លួនជនសង្ស័យ២១០នាក់ក្នុងប្រតិបត្តិការប្រឆាំងនឹង IS នៅទូទាំងប្រទេស

0

ប្រទេសតួកគី៖ លោក អាលី យឺលីកាយ៉ា  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីនិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងសន្តិសុខតួកគីបានឃុំខ្លួនមនុស្សចំនួន២១០ដែលសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) ក្នុងប្រតិបត្តិការនាពេលថ្មីៗនេះនៅទូទាំងប្រទេស។​

លោក យឺលីខាយ៉ា បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ីក្សថា  ប្រតិបត្តិការទាំងនោះត្រូវបានធ្វើឡើងក្នុងរយៈពេល២សប្តាហ៍កន្លងទៅនេះនៅទូទាំងខេត្តចំនួន៤៩ក្នុងនោះមានទីក្រុងអង់ការ៉ា និងអ៊ីស្តង់ប៊ុលផងដែរ។

“ឯកភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងអំពើភេរវកម្មគឺជាកម្លាំងដ៏អស្ចារ្យបំផុតរបស់យើង”  នេះជាសម្តីរបស់លោក យឺលីខាយ៉ា ហើយលោកបានបន្ថែមទៀតថា ប្រតិបត្តិការនឹងបន្តដោយមិនមានការរំខានដើម្បីធានាសន្តិសុខសាធារណៈ។

គួររំលឹកផងដែរថា រដ្ឋាភិបាលតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមថាជាអង្គភាពភេរវកម្មនៅក្នុងឆ្នាំ២០១៣ ហើយប៉ូលិសតួកគីបាននិងកំពុងធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មជាប្រចាំប្រឆាំងនឹងសមាជិករបស់ពួកនេះនៅទូទាំងប្រទេស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here