ទាហានអ៊ីស្រាអែល២នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា

0

អ៊ីស្រាអែល៖ ទាហានអ៊ីស្រាអែល ២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ នៅភាគខាងជើងតំបន់ហ្កាហ្សា នេះបើតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាដែលចេញផ្សាយដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល និងប៉ូលិសអ៊ីស្រាអែលនៅល្ងាចថ្ងៃសៅរ៍។

ទាហាន២នាក់នោះមានឈ្មោះ អ៊ីដូ វ៉ូឡុច អាយុ២១ឆ្នាំជាមេបញ្ជាការកងអង្គភាពទ័ពរថក្រោះ និងជាមេបញ្ជាការកងអនុសេនាតូច និងឈ្មោះ ណេថា យ៉ីតហាក កាហាណា អាយុ១៩ឆ្នាំ ជាមន្រ្តីចារកម្មរបស់កងកម្លាំងប៉ូលិសព្រំដែន។

ព័ត៌មានទូរទស្សន៍ខានដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានរាយការណ៍ថា កងកម្លាំងប៉ូលិសព្រំដែនបានប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធនៅក្នុងសង្កាត់ស្ហាចាយយ៉ាហ ភាគខាងកើតក្រុងហ្កាហ្សា ហើយដែលលោក កាហាណា ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា រយៈពេលប្រមាណជា១៥នាទីក្រោយមក ក្នុងពេលប្រតិបត្តិការជួយសង្គ្រោះ ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ូកែត RPG ទៅលើកងកម្លាំងសង្គ្រោះ បណ្តាលឱ្យទាហានអ៊ីស្រាអែលម្នាក់រងរបួសមធ្យម។

មួយម៉ោងក្រោយមក ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ូកែត RPG ទៅលើរថក្រោះអ៊ីស្រាអែលក្នុងសង្កាត់ស្ហាចាយយ៉ាហ ដែលក្នុងពេលនោះ លោក វ៉ូឡុច ត្រូវបានសម្លាប់ និងទាហានម្នាក់ទៀតរងរបួសមធ្យម។

ប៉ុស្តិ៍ទូរទស្សន៍ដដែលនេះក៏បានរាយការណ៍បន្ថែមទៀតថា នៅក្នុងជំរុំជនភៀសខ្លួន តែល អាល សូលតង់ ក្នុងក្រុងរ៉ាហ្វាហ ភាគខាងត្បូងទីក្រុងហ្កាហ្សា អ្នកប្រយុទ្ធបើករថពាសដែកអ៊ីស្រាអែល៤នាក់រងរបួសដែលក្នុងនោះមានម្នាក់រងរបួសធ្ងន់ និង៣នាក់ផ្សេងទៀតរបួសមធ្យម ដោយសារតែគ្រឿងផ្ទុះកែច្នៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here