ការវាយប្រហាររបស់កងទ័ពប៉ារ៉ាសម្លាប់មនុស្ស៣០០នាក់នៅភាគនិរតីស៊ូដង់

0

ទីក្រុងខាទុំ៖ ក្រសួងការបរទេសស៊ូដង់បាននិយាយនៅថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់៣០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយទាហានប៉ារ៉ារបស់កងទ័ពគាំទ្ររហ័ស (RSF) ក្នុងទីក្រុងអាលនុហ៊ូដនៅភាគខាងលិចរដ្ឋក័រដូហ្វាន  ភាគនិរតីប្រទេសស៊ូដង់។

សេចក្តីថ្លែងការណ៍របស់ក្រសួងមានខ្លឹមសារថា ការវាយប្រហារបានកើតឡើងក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ហើយខ្លឹមសារក្នុងសេចក្តីថ្លែងការគឺចោទប្រកាន់កម្លាំង RSF ពីការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលការសម្លាប់ធ្វើឡើងទៅលើក្រុមជនជាតិភាគតិច។

ក្រសួងក៏បានរំលឹកឡើងវិញពីការអំពាវនាវរបស់ខ្លួនឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងភ្នាក់ងារអន្តរជាតិផ្សេងទៀត ដើម្បីបញ្ចប់នូវអ្វីដែលហៅថា “ការអនុគ្រោះ”  ចំពោះសកម្មភាពរបស់ RSF។

សូមបញ្ជាក់ផងដែរថា RSF មិនទាន់ឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here