តួកគីឃុំខ្លួនមនុស្ស៣៣នាក់ក្នុងករណីចលនាហ្កូឡេន

0

ប្រទេសតួកគី៖ អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទថា ប៉ូលិសតួកគីបានឃុំខ្លួនមនុស្ស៣៣នាក់ ក្នុងនោះមានក្រុមមន្ត្រីសាធារណៈ២០នាក់ លើបទចោទថាមានទំនាក់ទំនងជាមួយចលនាហ្កូឡេន។

ការវាយឆ្មក់បានកំណត់គោលដៅលើជនសង្ស័យ៣៨នាក់ដែលមានទំនាក់ទំនងនឹងចលនាហ្កូឡេន នេះបើតាមខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈរបស់ទីក្រុងអង់ការ៉ាដោយពុំបានបញ្ជាក់លម្អិតអំពីពេលវេលានៃប្រត្តិបត្តិការ។

រដ្ឋាភិបាលតួកគីបានស្តីបន្ទោសលើចលនានេះសម្រាប់ការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦ និងបានចាត់ទុកចលនានេះជាអង្គភាពភេរវកម្មចាប់ពីពេលនោះមក។

ការិយាល័យរដ្ឋអាជ្ញាបាននិយាយថា មនុស្ស២០នាក់ក្នុងចំណោមអ្នកជាប់ឃុំខ្លួនគឺជាបុគ្គលិកដែលកំពុងបម្រើការក្នុងផ្នែកសាធារណៈ ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ទីតាំង និងចាប់ខ្លួនជនសង្ស័យ៥នាក់ផ្សេងទៀតគឺកំពុងបន្ត។

ជនសង្ស័យទាំងអស់ត្រូវបានគេចោទប្រកាន់ថាបានសំងំលាក់ខ្លួននៅក្នុងអគ្គនាយកដ្ឋានសន្តិសុខ (ឬក្នុងប៉ូលិសជាតិតួកគី) ជ្រើសរើស និងដាក់លេខកូដមន្ត្រីប៉ូលិសក្នុងប្រពន្ធផ្ទៃក្នុងរបស់ពួកគេតាមដានភាពស្មោះរបស់អ្នកទាំងនោះចំពោះក្រុមនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here