ប្រទេសអ៊ីរ៉ាក់៖ សេវាកម្មសន្តិសុខជាតិអ៊ីរ៉ាក់ (INSS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា សមាជិកសន្តិសុខម្នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួសនៅពេលដែលឃ្លាំងផ្ទុកគ្រាប់បែកបង្កៃបានផ្ទុះនៅភាគខាងត្បូងខេត្តបាស្រា ប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការដោយសេវាកម្មសន្តិសុខអ៊ីរ៉ាក់មានខ្លឹមសារថា សមាជិកសន្តិសុខដែលត្រូវបានសម្លាប់គឺជាអ្នកថតរូបម្នាក់ដែលមានទំនាក់ទំនងជាមួយ INSS ។ ការផ្ទុះនេះបានកើតឡើងនៅពេលដែលកងកម្លាំង INSS ឆ្មក់ចូលឃ្លាំងដែលសង្ស័យថាមានអាវុធខុសច្បាប់ ប៉ុន្តែបែរជាប្រទះនឹងគ្រាប់បែកបង្កៃ។
ការវាយឆ្មក់នេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រមូលព័ត៌មានស៊ើបអង្កេតពីឈ្មួញអាវុធដែលត្រូវបានចាប់ខ្លួន ដែលពួកគេសារភាពថាអគារមួយខ្នងនោះមានគ្រាប់បែកដៃមិនតិចជាង៩០គ្រាប់នោះទេ។
INSS បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្ម និងក្រុមភេរវករ ដោយសន្យាថានឹងនាំមកនូវសន្តិសុខ និងស្ថេរភាពដល់ប្រទេសអ៊ីរ៉ាក់ទាំងមូល៕