ភេរវករ៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅភាគនិរតីប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធានិយាយនៅថ្ងៃព្រហស្បតិ៍ថា ភេរវករ៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតចំនួន២ដាច់ដោយឡែកពីគ្នានៅខេត្តប៉ាឡូជីស្ថានភាគនិរតីប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការទាំង២ត្រូវបានធ្វើឡើងនៅក្នុងស្រុកឡូរ៉ាឡាយ និងស្រុកគិច កាលពីថ្ងៃពុធ។

ISPR និយាយថា ក្នុងពេលប្រតិបត្តិការនៅស្រុកឡូរ៉ាឡាយ ភេរវករ៤នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារគ្នាជាមួយកងកម្លាំងសន្តិសុខ។ អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើន ត្រូវបានរូបអូសពីកន្លែងកើតហេតុ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ក្នុងប្រតិបត្តិការមួយផ្សេងទៀតនៅក្នុងស្រុកគិច ភេរវករម្នាក់ទៀតត្រូវបានសម្លាប់។

ISPR និយាយថា ភេរវករទាំងនេះចូលរួមនឹងក្រុមដែលហាមឃាត់ ហើយជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើនក្នុងនោះមានដូចជាការវាយប្រហារដ៏សាហាវទៅលើរថយន្តដឹកអ្នកដំណើរនៅតាមបណ្តោយផ្លូវលេខ៧០ នៅក្នុងតំបន់រ៉ារ៉ាស្ហាមកាលពីខែសីហា ឆ្នាំ២០២៤ និងខែកុម្ភៈ ឆ្នាំ២០២៥ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៣០នាក់។

ប្រតិបត្តិការសម្អាតគឺត្រូវបានអនុវត្តដើម្បីលុបបំបាត់វត្តមានក្រុមភេរវករផ្សេងទៀតដែលមាននៅក្នុងតំបន់។

យោធាបាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងអំពើភេរវកម្មគ្រប់ប្រភេទចេញពីប្រទេសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here